CamNews

តារា 

ជាការពិតទេដែលថា ផ្ទុះរឿងស្នេហាជាមួយពោះម៉ាយសេដ្ឋីភ្លាម នាង Matt ខាតបង់ច្រើនដល់ម្លឹង?

កំសាន្ត ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តាំងពីផ្ទុះរឿងរ៉ាវស្នេហាជាមួយនិងលោក Songkran Tejanarong ដែលជាសេដ្ឋីពោះម៉ាយទើបលែងលះក្តៅៗនោះ បានធ្វើឲ្យប្រជាប្រិយភាពរបស់តារាសម្តែងនាង Matt Peeranee ធ្លាក់ចុះ ព្រមទាំងបាត់បង់ការងារដ៏ធំមួយទៀតផង ។ 

ដើមឡើយនាង Matt Peeranee ត្រូវបានជ្រើសរើសជាអ្នកតំណាងផលិតល្បីឈ្មោះមួយ ប៉ុន្តែក្រោយមកបែរជាត្រូវប្តូរអ្នកតំណាងវិញ បន្ទាប់បែកធ្លាយរឿងរ៉ាវស្នេហារវាងនាងជាមួយនិងសេដ្ឋីពោះម៉ាយ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida