CamNews

មិនគួរឲ្យជឿ 

សំណើច រឿង៖ សិស្សថ្មី

នេះ​ជា​ថ្ងៃ​ចូល​រៀន​ដំបូង​នៃ​សាលារៀន​មួយ មាន​សិស្ស​ជា​ច្រើន​ក្នុង​ថ្នាក់ រួម​ទាំង​សិស្ស​ថ្មី​ម្នាក់​ឈ្មោះ ស៊ូ​ហ្ស៊ូ​គី ដែល​ជា​កូន​របស់​អ្នកជំនួញ​ជប៉ុន​ម្នាក់ រៀន​នៅ​ថ្នាក់​ទី ៨ ។ លោកគ្រូ​បាន​និយាយ រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ខ្លះៗ របស់​អា​មេ​រិ​ក
លោកគ្រូ៖ តើ​នរណា​និយាយ​ថា "អោយ​សេរីភាព​ខ្ញុំ ឬ​អោយ​សេចក្តីស្លាប់​មក​ខ្ញុំ?"
បន្ទាប់​មក​គាត់ សំឡឹង​ជុំវិញ​ថ្នាក់​ឃើញ​ម្នាក់ៗ​នៅ​ស្ងៀមស្ងាត់ លើកលែងតែ ស៊ូ​ហ្ស៊ូ​គី​ទេ ដែល​លើកដៃ​ឡើង
ស៊ូ​ហ្ស៊ូ​គី៖ Patrick Henry , 1775


លោកគ្រូ៖ ល្អ​ណាស់! ចុះ តើ​នរណា​និយាយ​ថា​"រដ្ឋាភិបាល របស់​ប្រជាជន ត្រូវ​តាម​ប្រជាជន សំរាប់​ប្រជាជន និង​មិន​អាច​ស្លាប់​នៅ​លើ​ផែនដី?"។​នៅ​តែ​គ្មាន​អ្នកឆ្លើយ​ដដែល លើកលែងតែ​ស៊ូ​ហ្ស៊ូ​គី​
ស៊ូ​ហ្ស៊ូ​គី៖ Abraham Lincoln, 1863
លោកគ្រូ៖ សំឡឹង​ជុំវិញ រួច​និយាយ​ថា ពួក​អ្នក​ទាំងអស់​គ្នា គួរតែ​ខ្មាស​ស៊ូ​ហ្ស៊ូ​គី ដែល​ជា​សិស្ស​ថ្មី សំរាប់​ប្រទេស​យើង បាន​ចេះ​ប្រវត្តិវិទ្យា​ច្រើន​ជាង ពួក​យើង ។
រំពេច​នោះ គាត់​បានលឺ​សំលេង​ខ្សឹប​ខ្លាំងៗ​ថា​"អា​ជប៉ុន​ចុច​មា​យ"
លោកគ្រូ៖ សម្លុត ហើយ​សួរ​ថា អ្នក​ណា​និយាយ​អ​ញ្ចឹ​ង !
សិស្ស​ទាំងអស់​ក្នុង​ថ្នាក់ ស្ងាត់ជ្រាប លើកលែងតែ​សិស្ស​ម្នាក់​បាន​ងើបឡើង រួច​ឆ្លើយ​ថា Lee Lacocca , 1982

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke