ម៉ូតូ Honda CBR គឺជាប្រភេទធំមួយ ដ៏ពេញនិយមបំផុត សំរាប់យុវវ័យ នៅក្នុងព្រះរាជាណាចក្រ
កម្ពុជាបច្ចុប្បន្ន។ យុវវ័យគ្រប់ស្រទាប់វណ្ណៈ នៅក្នុងសង្គម មិនថាមកពីគ្រួសារអ្នកមាន ឬ អ្នកក្រ
នោះទេ គឺពួកគេ បានបង្ហាញពីការចូលចិត្ត និងស្រលាញ់ម៉ូតូធំ ដោយសារតែ រាងដ៏ស្រស់សង្ហា
របស់វា បានធ្វើឱ្យទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺជាទីក្រុងមួយ ដែលសម្បូរទៅដោយ អ្នកជិះម៉ូតូធំ។
ដូចជា ម៉ូតូ Honda CBR នេះ ជាដើមបានទទួលការគាំទ្រយ៉ាងខ្លាំងពីយុវវ័យគ្រប់វណ្ណៈ ជាមួយ
នឹងគុណភាព រាងស្រស់សង្ហា និង តំលៃសមរម្យ។
សព្វថ្ងៃនេះ ដោយសារតែ មានការគាំទ្រជាច្រើន ក្រុមហ៊ុន Honda បានផលិតនូវប្រភេទម៉ូតូធំ
ស៊េរីថ្មី ឆ្នាំ២០១៤ ដោយបានផ្លាស់ប្តូរនូវ រាងថ្មី កំលាំងម៉ាស៊ីនថ្មី ដ៏ស្រស់ស្អាត និងខ្លាំងជាងមុន
និង កាន់តែមានភាពទាក់ទាញ។ ម៉ូតូ Honda CBR ស៊េរី ឆ្នាំ២០១៣ មានកំលាំង ២៥០សេសេ
មានចង្កៀងបំភ្លឺផ្លូវ ខាងមុខ ភ្នែក១ ប៉ុន្តែ ស៊េរីថី្ម ឆាំ្ន២០១៤ នេះ បានផ្លាស់ប្តូរបន្ថែមកំលាំងដល់
ទៅ ៣០០សេសេ និង បានផ្លាស់ប្តូរចង្កៀងបំភ្លឺផ្លូវ ខាងមុខ មានភ្នែក ២ និង បំពង់ផ្សែងស៊ីមាំង
ថ្មី វែងជាងមុន កាន់តែស្រស់ស្អាត។
សូមបញ្ជាក់ថា៖ ម៉ូតូ Honda CBR ស៊េរីថ្មី ឆ្នាំ២០១៤ នេះ គឺផលិតនៅក្នុងប្រទេសចិន ហើយ
នាំទៅមុខលក់នៅលើទីផ្សារប្រទេសឥណ្ឌាមុនគេ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ចំពោះតំល
ក្រុមហ៊ុន នឹងបង្ហាញជូន ពេលមានដាក់លក់នៅលើទីផ្សារ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ rideapart