CamNews

ម៉ូតូ 

ម៉ូតូ Yamaha ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ចម្លែក បំពាក់កង់បី (មានវីដេអូ)

ម៉ូតូ Yamaha Tricity គឺជាប្រភេទម៉ូតូ អូតូ ស៊េរីថ្មី  ឆ្នាំ២០១៤ ដ៏ប្រណិត ស្រស់ស្អាត និង ចម្លែកបំផុត 
ដែលត្រូវបានរចនាម៉ូដ និងតុបតែងឡើងយ៉ាងប្លែក ខុសពីប្រភេទម៉ូតូអូតួផ្សេងៗ នៅលើពិភពលោក។

អ្វីដែលប្លែកសម្រាប់ម៉ូតូ Yamaha Tricity ស៊េរីថ្មី ឆ្នាំ២០១៤ នោះ គឺម៉ូតូដ៏ស្រស់សង្ហាម៉ូដែលនេះ ត្រូវ
រចនាម៉ូដឡើង មានកង់មុខភ្លោះពីរ និងកង់ក្រោយ ១ និងមានបំពាក់ដោយប្រព័ន្ធភ្លើង LED ភ្លឺច្បាស់
ល្អ នៅពេលយប់។ 

ម្យ៉ាងទៀត ម៉ូតូ Yamaha Tricity មានរូបរាងដ៏ចម្លែកនេះ ត្រូវបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៤
សេសេ អាចបើកបរបានល្បឿន ៥០ម៉ាយ/ម៉ោង និងមានតម្លៃ ៤,០០០អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle,  2014 Yamaha Tricity