នៅថ្ងៃអាទិត្យនេះអដ្ឋិធាតុលោក ហ្វីឌែល កាស្រ្តូ ដែលជាអតីតមេដឹកនាំបដិវត្តន៍ដ៏ល្បីល្បាញនៃ
ប្រទេសគុយបា ត្រូវបានគេដង្ហែរយកទៅ ដល់ទីក្រុង Santiago ដើម្បីរៀបចំពិធីបុណ្យសពនិង
បញ្ចុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។
ពិធីបុណ្យសពរបស់លោក ហ្វីឌែល កាស្រ្តូ ត្រូវបានប្រារព្ធឡើងដោយប្អូនប្រុសផ្ទាល់ គឺប្រធានា
ធិបតីគុយបា លោក រ៉ូល កាស្រ្តូ ខណៈអដ្ឋិធាតុរបស់អតីតមេដឹកនាំ ដែលធ្លាប់បានគ្រប់គ្រងប្រទេស
គុយបា ស្ទើរតែពាក់កណ្តាលសតវត្សរ៍រូបនេះ ត្រូវបញ្ចុះនៅក្នុងផ្ទាំងថ្មដ៏ធំនាទីលានបញ្ចុះសព
Cementerio Santa Ifigenia ។
គួរបញ្ជាក់ថា លោក ហ្វីឌែល កាស្រ្តូ បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំកាលពីថ្ងៃទី២៥ ខែ
វិច្ឆិកាកនៅទីក្រុង Havana ហើយពិធីបុណ្យសពនេះ គឺជាការបិទបញ្ចប់នៃការកាន់ទុក្ខនៅទូទាំង
ប្រទេសដែលមានរយៈពេល០៩ថ្ងៃកន្លងមក និងមិនត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ឡើយ
ព្រោះលោក រ៉ូល កាស្រ្តូ ធ្លាប់បានសន្យាថាបុណ្យសពរបស់បងប្រុសលោក នឹងគ្រាន់ត្រឹមជាពិធី
លក្ខណៈគ្រួសារដ៏សាមញ្ញមួយតែប៉ុណ្ណោះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters