CamNews

តន្រ្តី 

2NE1 ធ្វើអោយទស្សនិកជន អន្ទះសារ ជាមួយនិងវីដេអូ ផ្សាយពាណិជ្ជកម្ម បែបវិទ្យាសាស្ត្រ សំរាប់អាល់ប៊ុមថ្មី

2NE1 តែងតែ យកស្ទីល ថ្មីៗប្លែកៗ មិនឲ្យ ទស្សនិកជន មានការ ធុញទ្រាន់ឡើយ សូម្បីតែការ ផ្សាយពាណិជ្ចកម្ម របស់ពួកនាង​ ក៏ប្លែកជាង​ ក្រុមផ្សេងៗដែរ ។



ថ្ងៃនេះ ក្រុមចំរៀង 2NE1 បាននាំ អារម្មណ៍ ទស្សនិកជន ទៅកាន់ ភពវិទ្យាសាស្ត្រ ក្រៅពិភពលោក ធម្មតាម្តង ។ វីដេអូ ផ្សាយពាណិជ្ជកម្ម របស់ 2NE1 បើយើង មិនដឹងទេនោះ គឺវាដូចជា វីដេអូ Trailer រឿងហូលីវូដ ដ៏ល្បីមួយអញ្ជឹង ។ ដែលអាល់ប៊ុម ថ្មីពួកគេ ត្រៀមចេញ មានចំណង ជើងថា " ALL OR NOTHING " ។ " ALL OR NOTHING " ក៏ជាឈ្មោះ Concert Tour ទូទាំង​ ពិភពលោក របស់ 2NE1 ផងដែរ ។ ចង់ដឹង វីដេអូ ផ្សាយពាណិជ្ចកម្ម នេះប្លែកយ៉ាងណា យើងទៅ ទស្សនា ទាំងអស់គ្នា ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band 2ne1 park bom sandara cl minzy aon