ភ្នំពេញ៖ មន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញម្នាក់ ត្រូវបានជនល្មើស វាយពីក្រោយ ចំក្បាល ស្លាប់នៅកន្លែងកើតហេតុ ដោយហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១៩ សីហា ២០១៤ នេះ ស្ថិតនៅចំណុចក្បែរចិញ្ចើមផ្លូវកែវ ចិន្តា ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌខណ្ឌជ្រោយ ចង្វារ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរស់ ចន្ទ្រា អាយុ៣១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹកស្វយ័ត រាជធានីភ្នំពេញ សង្កាត់ជ្រោយចង្វា ខណ្ឌខណ្ឌជ្រោយ ចង្វារ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា អាចជាករណីគំនុំ មិនមែនជាករណីប្លន់ម៉ូតូទេ ព្រោះម៉ូតូរបស់ជនរងគ្រោះ គឺជាម៉ូតូចាស់មួយគ្រឿង ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ទៅ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕