CamNews

តារា 

ស្តាយដល់ហើយ លោក Pope Thanawat កំពុងល្បីឈ្មោះក្នុងរឿង "បុព្វេសន្និវាស" ប៉ុន្តែបែរជា....

ថៃ ៖ នៅក្នុងកម្សាន្តមួយដែលមានឈ្មោះថា On 3 Zaap គឺពិធីការនី Punjan Prama បានបង្អាប់ថា លោក Pope Thanawat ចូលចិត្តតារាសម្តែងស្រីនាង Susi Susira ដែលសម្តែងរឿង "បុព្វេសន្និវាស" ជាមួយគ្នា ដោយសារតែតារាថៃរូបនេះតែងតែនិយាយជាមួយនិងថា នាងមកហើយ នាងមកហើយ នៅក្នុងខ្សែភាពយន្តនោះ ។ Punjan បន្ថែមទៀតថា លោក Pope Thanawat តែងតែសម្លឹងនាង Susi Susira មិនដាក់ភ្នែកទេ ។ 

ប្រភពដដែលបន្តទៀតថា លោក Pope Thanawat ត្រូវបានពិធីការនីឲ្យជ្រើសរើសរវាងនាង Bella Ranee, Prang Kunnarun និងនាង Susi Susira ថាតើលោកនឹងជ្រើសយកម្នាក់ណា ។ ហើយនៅទីបំផុត លោកក៏ជ្រើសរើសយកនាង Susi Susira ។ 

ប៉ុន្តែអ្វីដែលជាអកុសល នាង Susi Susira ថ្មីៗនេះ កំពុងតែមានស្នេហាជាមួយនិងបុរសជនជាតិម្នាក់ ។ ស្តាយដល់ហើយ លោក Pope Thanawat កំពុងល្បីឈ្មោះក្នុងរឿង "បុព្វេសន្និវាស" ប៉ុន្តែបែរជាមិនជោគជ័យក្នុងរឿងស្នេហាទៅវិញ ៕




លោក Pope Thanawat និងនាង Bella ranee



នាង Susi Susira និងមិត្តប្រុសជនជាតិរបស់នាង 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee Pope Thanawat