ភ្នំពេញ៖ អតីតតារាចម្រៀង និងសម្តែងនិយមបង្អួតដើមទ្រូង អ្នកនាង ផាន់ ម៉ូនីកា បានធ្វើឲ្យមហាជន មានការរន្ធត់ចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះរូបថត ជាច្រើនសន្លឹក ស្តែងឲ្យឃើញថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ក្នុងដំណើរកំសាន្ត ក្នុងទឹកដីប្រទេសថៃ ។
ថ្មីៗមុននេះ បន្តិចអ្នកនាង ផាន់ ម៉ូនីកា បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើទំព័ រហ្វេសប៊ុកផ្ទាល់ របស់នាងនាំឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមចូលចិត្ត លេងបណ្តាញសង្គមមួយនេះ មានកាភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ក្រោយពីពួកគាត់ បានឃើញរូបថត ដែលបង្ហាញពីទិដ្ឋភាព នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏គួរឲ្យរន្ធត់មួយ ដែលបានកើតឡើង ក្នុងទឹកដីប្រទេសថៃ។
តាមរយៈរូបថតបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គមនោះ គេក៏សង្កេតឃើញអ្នក នាង ផាន់ ម៉ូនីកា សរសេរសារបញ្ជាក់ថា «ខ្ទេចអស់ហើយឡានខ្ញុំ…»។ ប៉ុន្តែយ៉ាងគេនៅពុំទាន់ដឹងទេថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ មិនបង្កឲ្យសមាជិកគ្រួសារ របស់តារាចម្រៀង ផាន់ ម៉ូនីកា ណាមួយមានរបួសធ្ងន់ធ្ងរនោះទេ ព្រោះរថយន្ត២គ្រឿង ដែលដឹកសមាជិកគ្រួសារជិត ១០នាក់នោះ គ្រាន់តែមានរថយន្ត គេជ្រុលបុកពីក្រោយប៉ុណ្ណោះ ។
គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥មិនទាន់អាច ទំនាក់ទំនង ដើម្បីសុំការ បំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះពីអ្នកនាង ផាន់ ម៉ូនីកា បាននៅ ឡើយទេ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិនអាចទាក់ទងបាន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល