ក្រុងបាសេឡូណា៖ ក្រុមរងជើងឯកឆ្នាំទៅ FC Barcelona ធ្វើបានយ៉ាងដោយបានដាក់កីឡាករខ្សែប្រយុទ្ធ២រូប Lionel Messi និង Neymar ទាំងព្រមគ្នាសហគ្នាស៊ុតបញ្ចូលទីក្រុមភ្ញៀវ Granada រហូតដល់ទៅ ៦-០ មិនឲ្យងើបមុខរួចក្នុង La Liga ប្រចាំសប្តាហ៍ទី៦កាលពីរាត្រីថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ។
ការចាប់ផ្តើមលេងក្នុងវគ្គទី១ក្រុមរបស់លោក Luis Enrique រកបាន៣គ្រាប់តាមរយៈ Neymar បំប៉ោងសំណាញ់ទីបាន២គ្រាប់នៅនាទី២៦ និង ៤៥ ខណៈដែលមិត្តរួមក្រុម Ivan Rakitic រកបាន ១គ្រាប់ដែរនៅនាទី៤៣ មុនពេលវគ្គទី ២បន្តរកបាន៣គ្រាប់ បន្ថែមទៀត ដោយខ្សែប្រយុទ្ធជនជាតិ អាហ្សង់ទីន Messi រកបាន២គ្រាប់ផងដែរនៅនាទី៦២ និង ៨២ ដែលជាគ្រាប់ទី៤០០ ហើយនៅក្នុងក្លឹបយក្ស របស់អេស្ប៉ាញមួយនេះជាមួយនឹង មិត្តរួមក្រុម Neymar ធ្វើបានគ្រាប់ បាល់ហែកទ្រីកនៅនាទី៦៦ ។
នេះជាជ័យជំនះទី៥របស់ក្រុមអ្នកមានបុណ្យ FC Barcelona ទាំងក្នុង និងក្រៅទឹកដី ក្រៅពីបានស្មើ លទ្ធផល ០-០ តែ ម្តងគត់ទល់នឹងក្រុមម្ចាស់ផ្ទះ Malaga កាលពីសប្តាហ៍ទី៥ និងកំពុងកាន់កាប់ កំពូលតារាងជាប់ ដោយមាន១៦ពិន្ទុ តាម ពីក្រោយដោយក្រុម Valencia មាន១៤ពិន្ទុប៉ុណ្ណោះ ៕