ព័ត៌មានកីឡា៖ លោក Sir Alex Ferguson បានជម្រុញឲ្យមានការកាត់បន្ថយលើការប្រើប្រាស់ គ្រឿងបច្ចេកវិទ្យាក្នុងអំឡុងពេលនៃការប្រកួត ខណៈដែលគាត់យល់ថា វាអាចនឹងផ្ដល់ផលរំខានច្រើនដល់ការប្រកួត ។
យោងតាមការយល់ឃើញរបស់លោក Sir Alex Ferguson ចំពោះកំណើននៃការប្រើប្រាស់ គ្រឿងបច្ចេកវិទ្យា ក្នុងអំឡុងពេលប្រកួត ដែល គាត់គិតថា វានឹងអាចផ្ដល់ឲ្យនូវភាព រំខានច្រើន ប្រសិនបើក្រុមភ្នាក់ងារជំនួយការទាំងនោះ ផ្ដល់នូវព័ត៌មាន ដែលកើតមានឡើងផ្សេង ក្នុងការប្រកួត។
ទន្ទឹមនឹងការអះអាងដូច្នោះ លោក Sir Alex Ferguson បានលើកឡើងថា បច្ចេកវិទ្យាពិតជាផ្ដល់គុណសម្បត្ដិដល់ការប្រកួត ប៉ុន្ដក្នុងអំឡុងពេលនៃការប្រកួតនីមួយៗ យើងក៏មិនអាចធ្វើអ្វីឲ្យលើសពីតួនាទីរបស់អាជ្ញាកណ្ដាលផងដែរ ហើយម្យ៉ាងវិញទៀត វាក៏ជារឿងមួយរំខាន់ដល់ការប្រកួត ប្រសិនបើកំហុស បានកើតឡើងជាញឹកញាប់ច្រើនដង ខណៈដែលអាជ្ញាកណ្ដាលចាប់បានតែ កំហុសសំខាន់ៗប៉ុណ្ណោះ។ ដំណើរការប្រកួត មិនអាច រអាក់រអួលដោយមើឃើញ ពីកំហុសតូចតាច ដោយ ឈប់ ចាប់ផ្ដើម ឈប់ ចាប់ផ្ដើម នោះទេ ដែលនេះគឺជាការយល់ឃើញរបស់គាត់ សម្រាប់ការប្រើប្រាស់ច្រើនលើ បច្ចេកវិទ្យា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball