ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ដ៏កក្រើក បង្កការភ្ញាក់ផ្អើលក្នុងទឹកដី Emirates កាលពីព្រឹមិញ ខណៈដែល Monaco បានផ្ដួលម្ចាស់ផ្ទះ Arsenal ត្រឹមពិន្ទុ ៣ ទល់នឹង ១ ធ្វើឲ្យអ្នកគាំទ្រក្រុម ជាច្រើនបានបង្ហាញការរិះគន់ទៅដល់ថ្នាក់ដឹកក្រុម ។
ថ្នាក់ដឹកនាំក្រុម Arsenal ទទួលរងសម្ពាធបញ្ហាផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរ ក្រោយពីបរាជ័យក្រោមថ្វីជើង Monaco ក្នុងទឹកដីរបស់ខ្លួន និង ភាពមិនពេញចិត្ដរបស់ ក្រុមអ្នកគាំទ្រសម្រាប់លទ្ធផលមួយនេះ ។
អ្នកគាំទ្រម្នាក់ក្នុងចំនោមអ្នកគាំទ្រជាច្រើនទៀត បានបង្ហាញពីអារម្មណ៍របស់ខ្លួនប្រាប់អ្នកព័ត៌មានថា Arsene Wenger ចំបាច់ត្រូវតែចាកចេញ ពីតំណែងនាចុងរដូវកាលនេះ ហើយមិនត្រឹមតែ ប៉ុណ្ណោះ នៅមានកីឡាករ ២ រូបទៀត ដែលកំពុងតែស្ថិតក្នុងសង្ស័យ ថាក្រុម យល់ព្រមចុះហត្ថខាក្នុងតម្លៃដែលថ្លៃ តែលេងមិនកើតទាល់តែសោះ ពួកគេគឺ Alexis Sanchez និង Mesut Ozil។
រហូតមកទល់ពេលនេះ ថ្នាក់ដឹកនាំក្រុម Arsenal មិនទាន់មានប្រតិកម្មអ្វីនឹង ការមិនពេញចិត្ដនេះ ឡើយ ខណៈមួយរយៈមុន ព្រឹត្ដិការណ៍បែបនេះក៏បានកើតឡើងម្ដងរួចមកហើយ ដែរ ដែល Arsene Wenger ត្រូវទទួលរងការស្នើររបស់គាំទ្រក្រុម ឲ្យចុះចេញពីតំណែង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals