CamNews

តារា 

ក្តៅៗ ៖ តារាចម្រៀង ទេព បូព្រឹក ទម្លាយទំនាក់ទំនងជាមួយ ដេវីត !

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបង្ហោះរូបចិញ្ចៀនជាលក្ខណៈគូស្នេហ៏ហើយ ក៏ស្រាប់តែអ្នកគាំទ្រមានក្រុមអ្នកគាំទ្រសង្ស័យថា កញ្ញា ទេព បូព្រឹក និងលោក ងួន ចាន់ដេវីត កំពុងតែមានទំនាក់ទំនងលើសពីភាពជាអ្នករួមការងារថែមទៀតផង ។​

ក្រោយលេចលឺព័ត៌មាននេះ តារាចម្រៀងស្រីប្រចាំ​ផលិតកម្ម កញ្ញា ទេព បូព្រឹក បានលើកឡើងថា "អត់​មានទេ សូម្បីតែ​នាងខ្ញុំ​ក៏ឆ្ងល់​ដែរ ម៉េចបានជាបងប្អូន​អ្នកគាំទ្រ ​យល់​បែបនេះ​ទៅវិញ ។ យើង​គ្រាន់តែ​ជាមិត្ត​រួមអាជីព​ច្រៀង ​នៅ​ផលិតកម្ម​តែមួយ​ប៉ុណ្ណោះ។ ពួកយើង​មិនមាន​អ្វី​លើសពី​មិត្តឡើយ ។ តាម​នាងខ្ញុំ មើល​ទៅលើ Comments នោះ​ដូចជា​បងប្អូន​អ្នកគាំទ្រ​ គាត់​មានបំណង​ចង់​ឲ្យខ្ញុំ និងលោក ដេវីត ច្រើន​ជាដៃគូ​នឹងគ្នា ខណៈ​ពួកគាត់​បាន​ប្រៀបធៀប​ពួកយើង​ទៅ ​នឹង​តារា​ចម្រៀង​ដៃគូ​របស់​កូរ៉េគឺ G-Dragon និង CL ហើយ​ពួកគាត់​ចាត់ទុក​លោក ដេវីត គឺជា G-Dragon និងនាង​ខ្ញុំជា CL ហ្នឹង​ឯង ប៉ុន្តែការពិតទៅ ពួកយើងត្រឹមតែជាមិត្តរួមការងារនឹងគ្នានោះទេ ។ ហើយសម្រាប់រឿងចិញ្ចៀនវិញវាគឺជារឿងផ្ទាល់ខ្លួនរបស់នាងខ្ញុំ ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Tep boprek Pech solika G-davith