-សមត្ថកិច្ច សន្និដ្ឋានថា ជារឿងគំនុំ ច្រើនជាងករណីប្លន់
ភ្នំពេញ ៖ ស្ដ្រីវ័យជាង ៣០ឆ្នាំ រូបសម្ជស្ស ផូផង់ ដែលមានប្ដី និងមានកូន ៣នាក់នៅ ក្នុងបន្ទុកត្រូវបាន ឃាតកមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលស្ដ្រី រូបនេះ ជិះម៉ូតូឌុបម្ដាយទៅលេងផ្ទះបងប្អូន ទើបទៅដល់ពាក់កណ្ដាលផ្លូវ ។
ករណីឃាតកម្មបាញ់សម្លាប់យ៉ាងសា ហាវ ទាំងកណ្ដាលថ្ងៃចេសខាងលើនេះបានកើតឡើង កាលពី វេលាម៉ោង ៩និង១០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ នេះ នៅតាមបណ្ដោយផ្លូវលេខ ២០០៤ ស្ថិតក្នុងព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ចំណុចមុខក្លោងទ្វារចូលវត្ដអង្គ តាមិញ និងមុខអាហារដ្ឋានកំពង់ចាម ។ សពស្ដ្រីរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ គឹម សុជាតា អាយុ ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៩៤E2 ផ្លូវកម្ពុជាក្រោម សង្កាត់មិត្ដភាព ខណ្ឌ៧មករា និងមានផ្ទះមួយកន្លែងទៀត នៅតាមផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ដែលគេអះអាងថា មានប្ដីឈ្មោះ ហេង សារ៉ាត់ អាយុ ៥០ឆ្នាំ និងមានកូនចំនួន ៣ នាក់ ប្រុសម្នាក់ ស្រី ២នាក់ នៅក្នុងបន្ទុក។
ស្ដ្រីរងគ្រោះបានរងនូវគ្រាប់កាំភ្លើងចំនួន ២ គ្រាប់ដោយ១គ្រាប់ត្រូវកំភួនដៃ ធ្លាយទៅពោះ និង ១គ្រាប់ ទៀតត្រូវចំភ្លៅធ្លាយពីម្ខាង ទៅម្ខាង ដេកស្លាប់នៅក្នុងថ្លុកឈាម ។ ចំណែកស្ដ្រីជាម្ដាយ ដែលជិះជាមួយ មិន មានគ្រោះថ្នាក់អ្វីនោះឡើយ ។ដោយឡែក ជនសង្ស័យជាឃាតក ត្រូវបានគេអះអាងថា មានគ្នា យ៉ាងហោចណាស់ ២នាក់ ជិះ ម៉ូតូម៉ាក ស៊ីប៊ីអរ ពណ៌ខ្មៅ១គ្រឿង ប្រដាប់ដោយអាវុធខ្លី ។ ប៉ុន្ដែ តាម សាក្សីបានអះ អាងថា មានគ្នា ៤នាក់ ដោយ២នាក់ទៀត ជិះម៉ូតូហុងដា សេ ១២៥ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលដក ស្រង់សំដីសាច់ញាតិ របស់ជនរងគ្រោះបាន ឱ្យដឹងថា នៅមុន ពេលកើតហេតុស្ដ្រីរងគ្រោះ បានជិះម៉ូតូម៉ាក អាយខុន ពណ៌ត្រួយ ចេក១គ្រឿងពាក់ស្លាកលេខ 1X -៤៣៦៦ និងម្ដាយរបស់ខ្លួនឈ្មោះ គឹម សុខា ធ្វើដំណើរ ចេញពីផ្ទះក្នុងទិសដៅទៅលេងផ្ទះបងប្អូន ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវវ៉េង ស្រេងម្ដុំរោងចក្រ កាត់ដេរ ៦ជាន់ ។ លុះ ពេលធ្វើដំណើរតាម ផ្លូវ លេខ ២០០៤ ដល់ មុខវត្ដអង្គតាមិញ ក្នុងគោលបំណងបត់ទៅ រកផ្លូវវ៉េងស្រេង ស្រាប់តែមានជន សង្ស័យ ២នាក់ ជិះម៉ូតូធំម៉ាកស៊ីប៊ីអរមួយគ្រឿង មកអែបក្បែរ រួចហើយអ្នកជិះនៅខាង ក្រោយបានដក កាំភ្លើងខ្លីពីចង្កេះបាញ់ភ្ជុជ គៀកបំផុតសំដៅទៅលើស្ដ្រីរងគ្រោះ អស់ ចំនួន ៦គ្រាប់ បណ្ដាលឱ្យ ត្រូវជន រងគ្រោះ ហើយក៏ដួលម៉ូតូនៅនឹងកន្លែងទើបជន ល្មើសបានបើកម៉ូតូគេចខ្លួនបាត់ទៅ ។
នៅកន្លែងកើតហេតុ មុនដំបូងគេបាន ធ្វើការសន្និដ្ឋានថា ជាករណីបាញ់ប្លន់យក ម៉ូតូ និងទ្រព្យសម្បត្ដិ ។ ប៉ុន្ដែ ក្រោយពី សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើ ការសាកសួរព័ត៌មាន និងស្រាវជ្រាវបានធ្វើ ការសន្និដ្ឋានថា ការបាញ់សម្លាប់ស្ដ្រីរង គ្រោះខាងលើនេះ វាមិនមែនជាករណីបាញ់ ប្លន់យកទ្រព្យ សម្បត្ដិនោះឡើយ តែជាករណីគំនុំច្រើនជាង ដោយសមត្ថកិច្ចធ្វើការ សន្និដ្ឋានជំហានដំបូងថា អាចជា ករណីគំនុំ ស្នេហាត្រីកោណទៀតផង ។ ប៉ុន្ដែ ក្រោយ មកទើបគេទទួលព័ត៌មានតាមរយៈសាច់ញាតិថា ជនរងគ្រោះមិនមែនជាស្ដ្រីក្រមុំ ឬ ក៏ជាស្ដ្រីមេម៉ាយអ្វីនោះឡើយ តែជាស្ដ្រី ដែលមានប្ដី និងមានកូន រហូតដល់ទៅ ៣ នាក់ថែមទៀតផង ។ ដូច្នេះវាមិនអាចជា ករណីស្នេហាត្រីកោណ ដោយសារតែស្ដ្រី ខាងលើនេះ មានទំនាក់ទំនងជាមួយប្ដីនរ ណានោះឡើយ ។
ដោយឡែកប្រភពមួយទៀត បានឱ្យ ដឹងថា ស្ដ្រីរងគ្រោះមានប្ដីម្នាក់ឈ្មោះហេង សារ៉ាត់ ដែលមានមុខរបរ ជា អ្នករកស៊ីឈើប្រណីត នៅភូមិភាគឦសាន ហើយកន្លងមកប្រមាណ ជា១ខែមុន រវាងប្ដី-ប្រពន្ធ ខាងលើនេះ បាន មានទំនាស់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លា មួយដោយគេមិនដឹងថា មានរឿងហេតុអ្វី នោះឡើយ ។ ចំណែកសមត្ថកិច្ចនៅកន្លែង កើតហេតុបានធ្វើការអះអាងថា ករណីខាង លើប្រសិនបើជាអំពើ ប្លន់យក ទ្រព្យសម្បត្ដិ ពីជនរងគ្រោះនោះ យ៉ាងច្រើនជនល្មើស បាញ់គំរាមតែ១គ្រាប់២គ្រាប់ប៉ុណ្ណោះ ហើយ ប្រសិនបើជនរងគ្រោះមិនឱ្យទ្រព្យសម្បត្ដិ ទើបជនល្មើសបាញ់សំដៅជនរងគ្រោះ ដើម្បីព្យាយាមយក ទ្រព្យសម្បត្ដិឱ្យខាងតែបាន តែករណីនេះជនល្មើសបាញ់ រហូតដល់ទៅ ៦គ្រាប់ ហើយបាញ់សំដៅ ទៅលើតែស្ដ្រីរង គ្រោះថែមទៀតផង មុននឹងជិះរត់គេចខ្លួន ដោយមិនបានយកទ្រព្យសម្បត្ដិអ្វីរបស់ជន រងគ្រោះនោះទេ ដូចនេះគោលបំណងរបស់ ជនល្មើស គឺមានបំណងបាញ់សម្លាប់ជនរងគ្រោះតែម្ដង ៕