ហ្គ្រូស្នី៖ យោងតាម ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៤
ខែមេសា ឆ្នាំ២០១៣ នេះថា អគ្គិសភ័យមួយ ដែលមិនអាច គ្រប់គ្រងបាន បាន លេបត្របាក់
អគារស្នាក់នៅកម្ពស់ ៤០ជាន់មួយ កំពុង សាងសង់ ស្ថិតទីក្រុងហ្គ្រូស្នី នៃអតីតសាធារណរដ្ឋ
ឆេឈ្នីយ៉ា ដែលស្ថិតនៅភាគខាងត្បូង ប្រទេសរុស្ស៊ី។
បើតាមសារព័ត៌មាន AP បានចេញផ្សាយថាអគ្គិសភ័យដែលបាន ឆាបឆេះតាំងពីថ្ងៃពុធ ម្សិល
មិញនេះ មិនបាន ធ្វើឲ្យមនុស្សណា ម្នាក់ស្លាប់ និង របួសនោះទេ គ្រាន់តែមនុស្ស ៣០នាក់ត្រូវ
បានក្រុម សង្គ្រោះជម្លៀស ចេញពី កន្លែងកើតហេតុ ដោយតែភ្លើងឆេះនោះ មិនអាចគ្រប់គ្រង
បានឡើយ។
ចំពោះមូលហេតុនៃការឆេះនោះនៅមិនទាន់មាន ការអះអាងឲ្យបាន ច្បាស់លាស់ពី អាជ្ញាធរ
ក្នុងតំបន់ កើតហេតុ នៅឡើយទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល