CamNews

តារា 

Justin Bieber តុប​តែង​ខ្លួន​ដូច​ត្លុក​ ចង់​បាំង​ភ្នែក​​ម​ហា​ជន​ នៅ​​តែ​​មិន​​អាច​គេច​ផុត

(បរទេស)៖ តារាប្រុសស្រីមួយចំនួនតែងតែចង់គេចឲ្យផុតពីភ្នែកមហាជន និងការតាមប្រម៉ាញ់របស់អ្នកសារព័ត៌មានតាមរយៈការតុបតែងមុខ និ​ង​ការស្លៀកពាក់កុំឲ្យគេមើលទៅស្គាល់​ខ្លួនជានរណាព្រោះតែចង់ចៀសវាងការប្រម៉ាញ់រូបថតយកទៅចុះផ្សាយ។

ថ្មីៗនេះ Justin Bieber តាចម្រៀងវ័យ២២ឆ្នាំដ៏ស្រស់សង្ហារូបនេះ បានតុបតែបមុខមើលមួយភ្លែតដូចជាតួត្លុកហើយដើរកាត់ផ្លូវធម្មតាដូចជាគេឯង ប៉ុន្តែក្រោមក្រសែភ្នែកមហាជនមិន អាចបិទបាំងពួកគេបានឡើយ។ Elite Daily បានចុះផ្សាយថា តារាប្រុស Justin បាន​ពាក់​សក់​ក្លែង​ក្លាយ​ជា​មួយ​នឹង​ពុក​ចង្ការ​ស្រម៉ូម​ ព្រម​ទាំង​មាន​អ្វីបិទបាំងថែមទៀត ដូចជាច្រមុះក្លែងក្លាយមើលដូចជាតួកំប្លែង ព្រោះ​តែ​គេ​គិត​ថា​ ធ្វើ​បែប​នេះ​គ្មាន​នរណា​ដឹង​ថា​​ខ្លួន​ជា​នរណា​ទេ ទើបគ្មានអ្នកប្រម៉ាញ់រូបថតគាត់យកទៅចុះផ្សាយ។

ដោយគិតតែមួយជ្រុងធ្វើឲ្យតារាចម្រៀង Justin Bieber ភ្លេចខ្លួនថា មនុស្សជាច្រើនតែងតែផ្តោតការចាប់អារម្មណ៍ មកលើគាត់ដែលពួកគេយល់ថា តា​រា​ប្រុស​រូប​នេះ​ចង់​លេង​ហ្គេម​ពាក់​សក់​ប្លែក ឬចង់បិទបាំងពីក្រសែភ្នែកមហាជន ប៉ុន្តែគាត់មិនមែនជាស៊ុបភើមែន​ទេ ព្រោះ​ក្រៅ​ពី​គេ​ស្គាល់​រូប​រាង​ មុខ​មាត់​ពិត​របស់​ខ្លួន​ហើយ​នោះ​តារា​ប្រុស​រូប​នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នាអស់សំណើចនឹងទង្វើនេះប៉ុណ្ណោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber