CamNews

តារា 

តារាល្បី Facebook នាង Sexy Pancake ស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ដោយរោគមហារីក ប្រដាប់ភេទ ដំណាក់កាលទី៣

ព័ត៌មានកំសាន្ត ៖ តារាបណ្តាញសង្គមដ៏ល្បីឈ្មោះ Sexy Pancake នោះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្រោយការវាយប្រហារ ពីសំណាក់រោគមហារីក ដ៏កាចសាហាវ ខណៈនេះគឺជា សារមួយដ៏ក្រៀមក្រំជាខ្លាំង ទៅដល់ក្រុមអ្នកគាំទ្ររបស់នាង ។ 





តារា Facebook ល្បីឈ្មោះ វ័យ ២៧  ឆ្នាំ  រហ័ស នាម  នាង Sexy Pancake និងមានឈ្មោះពិត ប្រាកដនាង Niwat Sangmor នោះ មានក្រុមអ្នកគាំទ្រ រាប់រយពាន់នាក់ ។​ អំឡុងខែ ឧសភានេះ ក្រុម វេជ្ជបណ្ឌិតដែលទទួលបន្ទុកព្យាបាលរូបនេះ បានវះកាត់  ផ្តាច់អវយវៈភេទ ក្នុងការព្យាយាម ការ រាលដាលរោគមហារីក ប្រដាប់ភេទ ។Sexy Pancake ត្រូវបានក្រុមវេជ្ជបណ្ឌិត ធ្វើកោសល្យវិច័យ រកអោយឃើញថា នាងមានរោគមហារីក ប្រដាប់ភេទ  ដំណាក់  កាលទី ៣ ខណៈអ្នកជម្ងឺរូបនេះ កាលពី ២ ទៅ ៣សប្តាហ៍កន្លងទៅនេះ បានសម្រាក  ព្យាបាលនៅក្នុងគ្លីនីកទីក្រុង Khon Kaen ភាគខាងជើងឆៀងខាងកើត ប្រទេសថៃ ។ ក្រុមវេជ្ជបណ្ឌិត គូសបញ្ជាក់ឲ្យដឹងថា រោគមហារីក ប្រដាប់ភេទដំណាក់កាលទី ៣ របស់នាងកាលតែមានសភាពធ្ងន់ធ្ងរ ក្រោយពីរូបនាង ព្យាយាម វះកាត់ ប្រដាប់ភេទ ។ 



Sexy Pancake បានធ្វើការអំពាវនាវ ដង្ហោយរកជំនួយ មូលនិធិ ក្នុងការព្យាបាលជម្ងឺរបស់ខ្លួន ខណៈមានការបង្ហោះរូប ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ពីក្នុងមន្ទីរពេទ្យ។  បើទោះបីជា ក្រុមវេជ្ជ បណ្ឌិត ព្យាយាមជួយសង្គ្រោះ Sexy Pancake យ៉ាងណាក៏ដោយចុះ តែជាអកុសល នាងបាន ស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ៧ និង ៣០ នាទី ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ។ គួរបញ្ជាក់ថា Sexy Pancake មានអ្នកគាំទ្រ ជាង កន្លះលាននាក់ នៅក្នុងទំព័របណ្តាញសង្គម រយៈ ពេល ៣ ឆ្នាំដែលនាងបានបង្ហាញវត្តមាន ជាមួយនឹងការតុបតែងខ្លួន និងវីដេអូបែបកំប្លែង គួរជា ទីទាក់ទាញរបស់នាង ។ ពិតណាស់ នាងមានអ្នកគាំទ្រជាច្រើនលើសលប់ នៅក្នុងប្រទេសថៃ ក៏ដូច ជាពីជុំវិញពិភពលោក នាងមានអ្នកគាំទ្រ ចាប់ពីបណ្តាញសង្គម ហ្វេសប៊ុក រហូតទៅដល់បណ្តាញ សង្គម Twitter ខណៈក្រុមអ្នកគាំទ្រ បានចេញផ្សាយសាររំលែកមរណៈទុក្ខឲ្យដឹងថា “Up to now I still can't believe #SexyPancake is gone. She made millions of people happy including me. I hope she's happier now. R.I.P” RIP #SexyPancake who shared the humorous side of rural Thai #transgender life. Many will remember her w/ affection.” ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ thesun

 


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean Sexy Pancake