ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តស្វាយរៀង ឱ្យដឹងថា ជនសង្ស័យចំនួន ៣រូបនាក់ ដែលប្រឡង ជំនួសគេ ក្នុងពេលប្រឡងបាក់ឌុបនោះ ត្រូវបានបញ្ជូនមកកាន់អយ្យការសាលាដំបូងខេត្តស្វាយរៀងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤នេះ។
ជនសង្ស័យទាំងនោះ មានឈ្មោះ ស្តើង ចាន់ធន់ អាយុ ២១ឆ្នាំ មុខ របរលក់ដូរ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្រុងស្វាយរៀង ឃាត់ខ្លួន នៅមណ្ឌលប្រឡង បឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានអនុរក្សចាប់បាន ចំណែកមួយរូបទៀត ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិត្នោត ឃុំ ក្រសាំង ស្រុករមាសហែក ក្រុងស្វាយរៀង ប្រឡងជំនួសគេ នៅមណ្ឌល ប្រឡងវិទ្យាល័យស្វាយរៀង និងជនសង្ស័យម្នាក់ទៀត ត្រូវបានគេដឹងជាមន្រ្តីនគរបាល៕