CamNews

ម៉ូតូ 

ម៉ូតូ Yamaha MT-09 ស៊េរីថ្មីឆ្នាំ២០១៤ ធ្វើឱ្យយុវវ័យឈ្លក់វង្វេង

ម៉ូតូ Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទធំបែបស្ពត ដ៏ស្រស់សង្ហា ដែលមានរូបរាងទាក់
ទាញបំផុត សំរាប់មិត្តយុវវ័យ សម័យថ្មី  ដែលកំពុងតែមានការពេញនិយមយ៉ាងខ្លាំងចំពោះម៉ូតូធំ។

ម៉ូតូ Yamaha MT-09 ស៊េរីថ្មីឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និងតុបតែង យ៉ាងល្អឥតខ្ចោះ ជាមួយនឹង
រូបរាងថ្មី រចនាម៉ូដអំពូលបំភ្លឺផ្លូវ ខាងមុខថ្មី ប្លែក កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អនៅពេលរាត្រី។
ជាពិសេស ម៉ូតូ  Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ ដ៏ស្រស់ស្អាតនេះ បានបំពាក់ជាមួយនឹងបំពង់
ផ្សែងស៊ីមាំង  នៅខាងក្រោមម៉ាស៊ីន  បំពាក់សំបកកង់ស្ពត ដ៏ក្រាស់ស្វិត  ធន់មាំ អាចបើកបរបាន

គ្រប់ស្ថានភាពផ្លូវ ដោយមានប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីន មិនឱ្យក្តៅខ្លាំង។​

អ្វីដែលកាន់តែពិសេសនោះ គឺម៉ូតូ Yamaha MT-09 ស៊េរីថ្មី ឆ្នាំ២០១៤ មានម៉ាស៊ីន ៣  មានកម្លាំង
៨៤៧សេសេ អាចផ្ទុកសំាងបាន ១៤លីត្រ និង  មានចំណុះប្រេងម៉ាស៊ីន  ៣,៤លីត្រ។ ចំពោះតម្លៃ
មិនទាន់បង្ហាញជាផ្លូវការនៅឡើយនោះទេ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: motorcycle 2014 Yamaha MT-09 Street Rally