CamNews

កីឡាជាតិ 

FFC ត្រៀមពិនិត្យសំបុត្រពិត ឬក្លែងក្លាយ ដើម្បីបញ្ចៀសបញ្ហាពេលចូលស្ដាត

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសថា មានជនខិលខូចបន្លំលក់សំបុត្រក្លែងក្លាយ កាលពីម្សិលមិញ នៅព្រឹកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានត្រៀមរៀបចំតង់មួយកន្លែង នៅក្បែរជណ្ដើរទេរភាគខាងជើងពហុកីឡដ្ឋានជាតិ ដើម្បីជួយផ្ទៀងផ្ទាត់សំបុត្រជូនអ្នកគាំទ្រ ដែលមិនច្បាស់ ឬសង្ស័យថា សំបុត្រទិញពីឈ្មួញកណ្ដាលពិត ឬក្លែងក្លាយ មុននឹងចូលក្នុងពហុកីឡដ្ឋានជាតិ។

FFC បានជូនដំណឹងលើ Facebook ផ្ទាល់ខ្លួននាព្រឹកនេះថា «ដើម្បីជៀសវាងករណីបងប្អូនកាន់សំបុត្រក្លែងក្លាយ ដោយមិនដឹងខ្លួន ហើយមានបញ្ហានៅច្រកចូល នៅពេលអ្នកពិនិត្យសំបុត្រស្វែងរកឃើញសំបុត្រក្លែងក្លាយ សូមមកតង់នេះ ដើម្បីបញ្ជាក់ពីប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»

ទន្ទឹមជាមួយគ្នានេះដែរ ពីម្សិលមិញសហព័ន្ធក៏បានញ្ជាក់ដែរថា «ចំពោះអ្នក ដែលទិញចំសំបុត្រក្លែងក្លាយពីឈ្មួញកណ្តាល ដែលមិននូវក្រោមការគ្រប់គ្រងរបស់សហពន្ធ័ យើងខ្ញុំមិនទទួលខុសត្រូវឡើយ ហើយអ្នកដែលប្រើប្រាស់សំបុត្រក្លែងក្លាយ នឹងមិនអនុញ្ញាតឱ្យចូលទស្សនា ហើយថែមទាំងធ្វើការឃាត់ខ្លួនបុគ្គលនោះ ធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ទៀតផង»



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news