CamNews

ម៉ូតូ 

ម៉ូតូ Beta EVO 80 Sr ស៊េរីថ្មី ឆ្នាំ២០១៤ មានរាងដូចកង់ តម្លៃ ៣,៩៩៩ដុល្លារ

ម៉ូតូ Beta EVO 80 Sr គឺជាប្រភេទម៉ូតូ ដ៏ចម្លែក ដែលមានរូបរាងដូចជាកង់ គ្មានអំពូលបំភ្លឺផ្លូវ ប្លែក
មានកន្លែងអង្គុយ សំរាប់មនុស្សតែម្នាក់។ អ្វីដែលម៉ូតូ  Beta EVO 80 Sr  ខុសប្លែកគ្នាពីកង់នោះគឺ
ម៉ូតូ Beta EVO 80 Sr មានបំពាក់ម៉ាស៊ីនម៉ូតូដ៏តូចមួយ នៅខាងក្រោមកន្លែងអង្គុយតែប៉ុណ្ណោះ។

ម៉ូតូ Beta EVO 80 Sr ស៊េរីថ្មី ឆ្នាំ២០១៤ មានរាងដ៏តូចច្រឡឹងនេះ  ពិតជាមានកំលាំងម៉ាស៊ីនខ្លាំង
ស្រាល ងាយស្រួល និង  សាកសមបំផុត  សំរាប់ដំណើរឡើងភ្នំ ទីទូល  បានយ៉ាងមានសុវត្ថិភាព
ដោយ ពុំមានក្តីបារម្ភ។ ម៉ូតូ Beta EVO 80 Sr ស៊េរីថ្មី  ឆ្នាំ២០១៤ នេះ  មានម៉ាស៊ីន​  ៧៩,៦សេសេ
អាចផ្ទុកសាំងបាន២,៦៤លីត្រ និង តម្លៃ ៣,៩៩៩ដុល្លារ នៅអាមេរិក។

សូមទស្សនា រូបភាព​ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Beta EVO 80 Sr