ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានបដិសេធច្រានចោលនូវសេចក្ដីអះអាងថា គាត់ពេញចិត្ដនឹង ទេព្យកោសល្យ កីឡាករ Marco Reus ស្របពេល Arsenal និង Man United បានកំពុងតែបើកទ្វារង់ចាំទទួល នៅខែកមរាខាងមុខនេះ។
ពាក្យចរចាមរាមមួយបានបំផុសបំផុលឡើងយ៉ាងរន្ទឺ ធ្វើឲ្យលោក Mourinho ធ្វើភ្នែកស្លឺក្រវីក្បាល បដិសេធចោល ហើយថែមនិយាយទៀតថា រួបគាត់មិនបានចាប់អារម្មណ៍អ្វីចំពោះ កីឡាកររួបហ្នឹងឡើយ ហើយការចាប់អារម្មណ៍នោះ ទុកឲ្យក្រុមដ៏ទាំទៀតជាអ្នកសម្រេចទៅចុះ គាត់មិនរវល់និង រឿងនោះទេ ហើយម្យ៉ាងវិញទៀតនេះ ក្រុមមិនត្រូវការកីឡករ ក្នុងមុខតំណែងនេះទៀតដែរ ព្រោះក្រុមមានកីឡាករខ្លាំងៗ គ្រប់គ្រងរួចទៅហើ មួយវិញទៀត រយៈពេលថ្មីៗនេះ ក្រុមទើបតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ថាជាក្រុមដែលមិនចេះ បរាជ័យទៀតផង។
ស្របនិងការលើកឡើងដូច្នោះ មិនត្រឹមតែ Arsenal និង Man united ទេដែលចាប់អារម្មណ៍ នៅមានក្រុមមួយចំនួនទៀតដូចជា Bayern Munich និង Real Madrid ក៏ស្ថិតក្នុងភាពចរចាគ្នានៅក្នុងខែមករាខាងមុខនេះដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast