CamNews

ព័ត៌មានជាតិ 

ឆេះទៀតហើយ! កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ឆេះនៅ....

(ភ្នំពេញ)៖ កម្លាំងនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យដែលបានឆេះឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្បែរក្រុមហ៊ុន អេដវូត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកើតហេតុ បានរាយការណ៍ថា នៅពេលនេះមានរថយន្តពន្លត់អគ្គិភ័យ៤ទៅ៥គ្រឿង ត្រូវបានបញ្ជូន និងកំពុងបាញ់ពន្លត់អគ្គិភ័យនេះហើយ។

តាមសេក្តីរាយការណ៍ឃ្លាំងស្តុកឈើនេះ ត្រូវបានគេទុកចោល តែមិនទាន់ដឹងពីមូលហេតុ ដែលនាំគ្រោះអគ្គិភ័យខាងលើនេះទេ៕

 

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh