CamNews

តារា 

តើគូស្នេហ៍ប្រចាំប្រទេសកម្ពុជាប៉ុន្មានគូ ដែលផ្អែមល្អែមខ្លាំងបំផុត ក្នុងឆ្នាំ ២០១៧?

ព័ត៌មានកំសាន្ត ៖ កាលណាដែលនិយាយដល់ជីវិតគូ មានអ្នកខ្លះខ្លាចនិងលែងចង់មានស្នេហាជាថ្មីម្តងទៀតក្រោយពីបែកបាក់ស្នេហាស្ទើរស្លាប់ស្ទើររស់ និងមានអ្នកខ្លះទៀតមានចិត្តរំភើបដោយសារតែបានជួបមនុស្សដែលស្រលាញ់គេជាគេ និងមិនខ្វល់ពីរូបសម្រស់និងលក្ខណៈសម្បត្តិខាងក្រៅ គ្រាន់តែដឹងថា ស្រលាញ់កើតមកពីអារម្មណ៍ដែលមិនអាចបដិសេដបាន ។ 

ស្នេហាអាចជាអាវុធមុខពីរ ដោយសារតែពេលខ្លះអាចធ្វើឲ្យមនុស្សសប្បាយរីករាយក្លាយជាមនុស្សស្ងប់ស្ងាត់ និងស្ងាត់បែរជានិយាយច្រើន អាស្រ័យទៅលើស្នេហារបស់ពួកគេនីមួយៗ ។ ឥលូវនេះបើយើងងាកមកចាប់អារម្មណ៍និងរឿងថ្មីដែលពាក់ព័ន្ធជាមួយនិងជីវិតស្នេហារបស់តារាល្បីពីរគូ ដែលផ្អែមល្អែមនិងបញ្ចេញមុខមាត់ជាសាធារណៈខ្លាំងបំផុត ក្នុងឆ្នាំ ២០១៧ នោះគឺ លោក ម៉ា ចន្ទបញ្ញា និងកំពូលតារាចម្រៀងល្បីប្រចាំផលិតកម្ម ហង្ស មាស អ្នកនាង ពេជ្រ សោភា ។​

ដោយសារតាមការបកស្រាយនិងការបង្ហោះរូបថតជាសាធារណៈរបស់តារាទាំងពីរគូនេះ ហាក់បីដូចជាចាក់ចោតអារម្មណ៍អ្នកនៅលីវ ឲ្យចង់មានស្នេហានឹងគេដែរ ដោយសារតែផ្អែមល្អែមដូចស្រមោចនិងស្ករទៅហើយ ។ 

នៅចាំអីទៀតទៅទស្សនារូបថតដ៏ផ្អែមល្អែមជាមួយតារាល្បីទាំងពីរគូនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា​ ៕

-ចុចអាន ៖ មិនដែលឃើញសោះ! បងស្រីបង្កើតរបស់ Mark prin ស្អាតហើយសាច់ឡើងសខ្ចី កាត់សក់ដូចកូរ៉េទៀត!


១. តារាចម្រៀងវ័យក្មេង លោក ម៉ា ចន្ទបញ្ញា និងមិត្តស្រីរូបស្រស់ ។ 






២. កំពូលតារាចម្រៀងជើងចាស់ អ្នកនាង ពេជ្រ សោភា និងលោក ឈឺម សក្កដា ។ 







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Ma chanpanha Pich sophea Sakada chheom