CamNews

ព័ត៌មានជាតិ 

លោក ទៀ បាញ់ៈ ការធ្លាក់ ឧទ្ធម្ភាគចក្រ ដោយសារ បច្ចេកទេស អ្នកបើកបរ

ភ្នំពេញ ៖ មូលហេតុ នៃការការធ្លាក់ ឧទ្ធម្ភាគចក្រ នៅសង្កាត់ព្រៃស ដែលបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និង របួស ម្នាក់មកដល់ពេលនេះ ត្រូវបាននាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ បាន ឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ខែ សីហា ឆ្នាំ២០១៤នេះថា មិនមែនដោយសារ បច្ចេកវិទ្យារបស់ វានោះទេ ប៉ុន្តែដោយសារបច្ចេកទេស របស់អ្នកបើកបរ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ទៀ បាញ់ បានធ្វើឡើងនៅ ចំពោះមុខអ្នកកាសែតក្រោយ បញ្ចប់ការចូលរួម សមយុទ្ធបាញ់គ្រាប់ពិតក្នុងខេត្តកំពង់ស្ពឺ។

បន្ទាប់ពីការធ្លាក់ ឧទ្ធម្ភាគចក្រ ដែលកម្ពុជាបានទិញពីប្រទេសចិន ត្រូវបានអ្នកជំនាញ របស់ចិនបាន មកសុំយក បំណែកដែលបាក់បែកទៅសិក្សារកមូលហេតុពិត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ព្រឹត្ដិការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង និងកម្រកើតឡើង នោះគឺកង កម្លាំងទ័ព អាកាស របស់ប្រទេស កម្ពុជា ពេលកំពុងហ្វឹកហាត់ ដូចសព្វ មួយដង ស្រាប់ តែខុស បច្ចេកទេស ក្នុងការបើកបរបណ្ដាល ឱ្យឧទ្ធម្ភាគចក្រ មួយគ្រឿង ដាំក្បាលចូល ទៅរណ្ដៅដី ដែលជម្រៅ ជិត៤០ ម៉ែត្រ នៅខាងក្រោយ សាលាសង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឱ្យមន្ដ្រី យោធាទ័ព អាកាស៤នាក់ ស្លាប់បាត់បង់ ជីវិត ក្នុងនោះ ថ្នាក់ឧត្ដមសេ នីយ៍ ទោ ម្នាក់ជាមេបញ្ជាការ ហ្វឹកហ្វឺនខាង ជំនាញបើក ឧទ្ធម្ភាគចក្រ ថ្នាក់ ឧត្ដមសេនីយ៍ត្រី ម្នាក់ និងថ្នាក់វរសេនីយ៍ពីរនាក់ ខណៈដែលមន្ដ្រី យោធាម្នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់ ៕

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh