CamNews

ព័ត៌មានជាតិ 

អ្នករត់កង់បី បាស់ជើង ក្រោយ ​PassApp ចូលមកដល់

ភ្នំពេញ ៖ ក្រុមអ្នករត់កង់បីមួយក្រុមនៅក្បែរព្រះបរមរាជវាំង កំពុងតែត្អូញត្អែរជាមួយនិងការប្រកបមុខរបបនេះ ។ 

អ្នករត់តុកៗបានបន្តទៀតថា តាំងពីសេវាកម្ម PassApp ដ៏ទំនើបមក អ្នកដំណើរហាក់បីដូចជាមិនសូវចាប់អារម្មណ៍ជិះកង់បីទៀតនោះទេ ។

លោក ផាត់ ស្រស់ អាយុ ៣៥ ឆ្នាំ បានសម្តែងអារម្មណ៍មិនសប្បាយចិត្តក្រោយពីប្រជាជនកម្ពុជាយើងបាននាំគ្នាប្រើប្រាស់សេវា PassApp ដោយសឹងតែលុបបំបាត់តុកៗ ដែលជាកេរ្តិ៍ដំណែលរបស់ខ្មែរយើង ។ 

លោកបន្តថា ចាប់តាំងពីមាន PassApp ចូលមក ប្រជាជនកម្ពុជាយើងហាក់ងាកទៅប្រើប្រាស់សេវាកម្មនោះ ច្រើនជាងរបស់ខ្មែរយើង ។ ចំនែកឯហេតុផលក៏ចម្បងនោះគឺ ដោយសារតែតម្លៃរបស់វា ថោកជាង ។ 

លោក ផាត់ ស្រស់​ បានបង្ហើបប្រាប់ទៀតថា មុនពេលដែល PassApp ចូលមក លោកធ្លាប់ទទួលបានចំណូលពីការរត់កង់បីក្នុងមួយថ្ងៃចំនួនជាង ១២ ដុល្លារ ទៅ ២០ ដុល្លារ ប៉ុន្តែពេលនេះ លោករកបានត្រឹមតែ ៥ ទៅ​ ៧ កន្លះ ប៉ុណ្ណោះ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news