CamNews

តារា 

សន នាងផល្លីកា ច្រានចោលដំណឹងស្នេហា ជាមួយ VJ រតនា ជាលើកទី២

ភ្នំពេញ៖  បើទោះបីជាតារាចម្រៀង ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាងផល្លីកា ធ្លាប់
បាន
ចេញមុខបកស្រាយ ប្រាប់គេហទំព័រ LookingTODAY ថា នាងមិនមានគ្មាន ទំនាក់ទំ
នងស្នេហា
ជាមួយ VJ រតនា កាលពីពេលកន្លង ទៅក៏ដោយ ក៏ថ្មីៗនេះ ពាក្យសម្ដីពីមាត់ចាប
មាត់ព្រាប នៅ
តែនិយាយតៗ ពីមួយទៅមួយ ដដែលជាដដែលថា ស្រីស្រស់ ផល្លីកា កំពុង
តែមានទំនាក់ទំនង
ស្នេហាស្អិតល្មួតជាមួយ VJ រតនា ដែលគេស្គាល់ថា ជាពិធីករប្រចាំទូរ
ទស្សន៍ MYTV ។

ការលេចឮបែបនេះ បន្ទាប់ពីមហាជនមួយចំនួនបានឃើញតារាចម្រៀង តូចច្រឡឹងសន នាង
ផល្លីកា ថតរូបបែបស្និទ្ធស្នាលជាមួយ VJ រតនា ហើយយកមកបង្ហោះ នៅលើបណ្តាញសង្គម
ហ្វេសប៊ុករបស់នាង ។ មិនតែប៉ុណ្ណោះគេបាន ឃើញរូបភាព ជាច្រើនសន្លឹងទៀត ដែលអ្នក
ទាំងពីរ បានថត ជាមួយគ្នា ជាច្រើនកន្លែង ទាំងពេលយប់ទាំងពេលថ្ងៃ ។ ការលេចចេញ រូប
ថតបែបនេះហើយ ទើបធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មួយចំនួន មានការ សង្ស័យថាស្រី
តូចសម្បូរមន្តស្នេហ៍ សន នាងផល្លីកា មានទំនាក់ទំនង ស្នេហាជាមួយ VJ រតនា បើទោះបីជា
នាង ធ្លាប់ចេញមុខអះអាង បដិសេធក៏ដោយ ។

បន្ទាប់ពីលេចឮព័ត៌មាននេះសារជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះ កញ្ញា
ផល្លីកា បានបកស្រាយបំភ្លឺ តាមទូស័ព្ទឲ្យគេហទំព័រ Looking TODAY ដឹងថា "ការលេចឮថា
ខ្ញុំមានទំនាក់ទំនង ស្នេហា ជាមួយ VJ រតនា នោះ គឺមិនពិតទេបង ។ តែមានគេសួរខ្ញុំច្រើន
ណាស់ ថាខ្ញុំជាសង្សារបង រតនាមែន ? ហើយខ្ញុំបានប្រាប់ ទៅវិញថា មិនមែនទេ ។ រវាងខ្ញុំនិង
បង រតនា គឺគ្រាន់តែរាប់អានគ្នា ក្នុងនាមជាអ្នកសិល្បៈប៉ុណ្ណោះ អារឿងអ៊ីចឹង គឺគ្មានទេបង...!។

ម្ចាស់បទ"កុំបែកគ្នាបានអត់"ស្រីស្រស់ ផល្លីកា បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននាងគ្មានទំ
នាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ទេ ហើយពេលនេះ ក៏នាងមិនទាន់ចង់គិតគូពីរឿងនេះ
ដែរ ។ ចំពោះរឿងថានាងមានស្នេហាជាមួយបង រតនានោះ គឺគ្មានទេ ពួកយើងគ្រាន់តែរាប់
អានគ្នាធម្មតាៗប៉ុណ្ណោះ ។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាង
ផល្លីកា ហាក់មានពេលទំនេរ ច្រើនចាប់តាំងពី ចូលឆ្នាំខ្មែររួចមក ។ តែទោះជាយ៉ាងណានាង
បានផ្តាំផ្ញើ ដល់ទស្សនិកជន ដែលតែងតែគាំទ្ររូបនាងថា នៅពេលខាងមុខនេះ នាងមានបទ
ចម្រៀងជាច្រើន សម្រាប់បង្ហាញ និងបម្រើអារម្មណ៍មហាជន ។ មិនតែប៉ុណ្ណោះ ខារ៉ាអូខេបទ
ចម្រៀង របស់នាង ក៏ត្រៀមចេញលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorn neangphallyka entertainment khmer star