ព័ត៌មានកីឡា៖ លោក Jose Mourinho បានធ្វើការបកស្រាយបំភ្លឺចំពោះរាល់ពាក្យចរចាមរាមជាច្រើនដែលកំពុងតែ ធ្វើឲ្យមានការរង្គោះរង្គើដល់ស្មារតីក្រុមរបស់គាត់ ថាក្នុងរដូវកាលនេះ គាត់គ្មានគម្រោងនិងទិញចូល លក់ចេញ កីឡាករអ្វីឡើយ ។
ក្រោយពីព័ត៌មាន ពាក្យចរចាមរាមជាច្រើនបានរាយប៉ាយលើបណ្ដាញទំនាក់ទំនងសង្គមមក ថ្នាក់ដឹកនាំក្រុម Chelsea បានបដិសេធ ទាត់ចោល យ៉ាងក្ដៅក្រហាយ ហើយបញ្ជាក់ឡើងវិញថា Chelsea គ្មានគម្រោង ដោះដូរកីឡាកររបស់ខ្លួនឡើយ ពិព្រោះគាត់ចង់រក្សាការលេង និង មិត្ដភាពក្រុមឲ្យកាន់តែស្និតស្នាល ពោលគឺមិនចង់ឲ្យមានការបែកបាក់ ប្រែប្រួលជើងលេងនោះទេ ។ យោងតាមការវិភាគរបស់អ្នកការសែត លើពាក្យសម្ដីដកស្រង់របស់ Jose Mourinho គឺអាចទំនងគិតថា គាត់ចង់ទាត់ចោល ការជជែកគ្នាអំពីចំនុចសង្ស័យថាមានកីឡាករ ៣ រួបចាកចេញ មានដូចជា៖ Kurt Zouma, Petr Cech និង Andre Schurrle។
ប្រភពដដែលបានបន្ដទៀតថា ដំណើរចេញចូលរបស់ក្រុម គឺមិនមែនជាការល្អឡើយ រហូតមកដល់ពេលនេះ ក្រុមរបស់គាត់ កំពុងតែទទួលបានជ័យជំនះគ្រប់ការប្រកួត ហើយក្លាយជាម្ចាស់តំណែង ក្នុងជួតារាងកំពូល Premier League ទៀត ដូច្នេះ វាជារឿងដែលល្អបំផុតសម្រាប់គាត់មិនបាច់ដោះដូរអ្វីទៀតឡើយ ហើយម្យ៉ាងទៀត គាត់ចង់ឲ្យការលេងនេះ បានល្អរហូតដល់ចប់ ។ ផ្ទុយពី Manchester United ថ្មីៗនេះកំពុងតែ ប្រកាសទីផ្សារផ្ទេរកីឡារចេញពីក្រុម គឺកីឡាករ Nani ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footylatest