ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea បានធ្លាប់ធ្វើការដេញថ្លៃកីឡាករខ្សែការពារ របស់មិត្ដជិខាងក្នុង League តែមួយគឺក្លឹប Everton រួចម្ដងហើយ ក្នុងតម្លៃខ្លួន ត្រឹមតែ ២០ លានផោន ប៉ុន្ដែត្រូវបានគេធ្វើការបដិសេធច្រានចោល មិនព្រមទទួល។
លោក Jose Mourinho បានប្រាប់ទៅអ្នកសារព័ត៌មានថា លោក នៅតែមានទំនុកចិត្ដថា នឹងអាច ទិញយកខ្សែការពារ Everton ឈ្មោះថា John Stones ម្នាក់នេះឲ្យបានបើទោះបីជាក្រុមធ្លាប់ត្រូវបានបដិសេធនូវ សំណើរលើកដំបូងក៏ដោយមែន។ ហើយម្យ៉ាងវិញទៀត ចំពោះ គោលបំណងទិញយក ខ្សែការពាររូបនេះ លោក បានពិភាក្សាជាមួយ កីឡាករក្នុងក្រុមផងដែរ គឺ John Terry ដើម្បីសម្រេចចិត្ដ ។
Chelsea ទំនងជាមានភាពខ្មាស់អៀននឹងលទ្ធផលជើងទី១ ហើយ ដែលក្រុមត្រួវ លោក Roberto Martinez ជាប្រធានក្លឹប Everton ធ្វើការរិះគន់ពី ការឲ្យតម្លៃទីផ្សារកីឡាករ ខ្សែការពាររបស់គេ ត្រឹមតែ ២០ លានផោន ខណៈដែលក្លឹប បានដាក់តម្លៃរហូតដល់ទៅ ៣០លានផោន ។ ដូច្នេះហើយ រហូតមកទល់ពេលនេះ លោក Jose Mourinho មានបំណងចង់ ដាក់បន្ថែម កញ្ចប់ចរិការរហូតដល់ទៅ ២៦លានផោន ដើម្បីដេញយកខ្សែការពាររូបនេះ ប៉ុន្ដែនៅមិនទាន់ ច្បាស់នៅឡើយទេ ថាតើ ៣០ លានផោន អាច ចុះមកសល់ត្រឹមតែ ២៦លានផោនតាមសំណើររបស់លោក Jose Mourinho។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail