CamNews

តារា 

គូស្វាមី-ភរិយា Jay Z និង Beyonce នាំកូន​ស្រី​មក​លេង​ប្រាសាទ​អង្គរវត្ត​ស្ងាត់ៗ

សៀមរាប៖ កំពូលគូស្វាមី-ភរិយារកប្រាក់ចំណូលបានច្រើនជាងគេ Jay Z និង Beyonce កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះបាននាំកូនស្រីសំណព្វចិត្ត និងមិត្តភ័ក្តិមួយចំនួនមកទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ការមកទស្សនាប្រាសាទអង្គរវត្តនេះ មិនត្រូវបានជួនដំណឹងជាផ្លូវការឡើយ ពោលគឺ Jay Z និង Beyonce បានជិះយន្តហោះមកពីប្រទេសថៃ ព្រោះថា កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ តារាចម្រៀងទាំងពីរដួងនេះ បានមកដល់ប្រទេសថៃ ហើយបានដើរលេងនៅភូមា ហើយសម្រាប់ការមក ទស្សនាប្រាសាទអង្គរវត្តនេះ គឺជាថ្ងៃចុងក្រោយសម្រាប់ដំណើរកម្សាន្ត ចុងឆ្នាំរបស់អ្នកទាំងពីរ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ឃើញថា តារាចម្រៀងទាំងពីរមានអារម្មណ៍សប្បាយរីករាយ ក្នុងការផ្ដិតយកផ្ទាំងចម្លាក់អប្សរា និងទេសភាពនានាក្នុងបរិវេណប្រាសាទអង្គរវត្ត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh