ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea ម្ចាស់តំណែងពានរង្វាន់ Premier League 2014-2015 កាលពីព្រឹកមិញប៉ះជាមួយ ក្រុមជើងខ្លាំងឈ្មោះ New York Red Bulls ដេកស្អាតត្រឹមលទ្ធផលពិន្ទុ ៤-២ ក្នុងព្រឹត្ដិការណ៍ប្រកួត International Champions Cup ក្នុងទឹកដីអាមេរិក។
ប្រិយមិត្ដគាំទ្រ ក្លឹប Chelsea រាប់លាននាក់ចូលទស្សនានៅទីនោះ មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងលទ្ធផល បង្ហាញ ដែល Chelsea ត្រូវបរាជ័យ យ៉ាងអាម៉ាស ខណៈដែលកីឡាករចូលក្លឹបជ្រើសរើសសុទ្ធសឹងតែជាជើងល្បីៗប្រចាំក្រុម ក្នុងនោះមានដូចជា John Terry, Oscar, Nemanja Matic, Eden Hazard និង Diego Costa ជាដើម ប៉ុន្ដែ មិនអាចកែប្រែស្ថានការបានសម្រេច ។ Chelsea អាចរកគ្រប់បាល់បាន តែពីរគ្រាប់គត់ ដោយកីឡាករ Loic Remy នៅនារទីទី ២៦ និង Hazard នៅនាទីទី ៧៥។ ចំណែក្រុម ដៃគូរវិញគឺ រកពិន្ទុបាន ៤គ្រាប់ដោយកីឡាករ Adams នៅនាទីទី ៧០ កីឡាករ Sean Davis នៅនាទីទី៧៣ និង ៧៧ និងកីឡាករ Riveraនៅនាទីទី ៥១ ។
ការបរាជ័យមួយជើងនេះគឺជា មេរៀនដ៏ធំ សម្រាប់ដំណើរប្រកួតប្រចាំរដូវកាលរបស់ក្លឹប Chelsea ហើយដៃគូរជាបន្ដទៀត គឺនឹងប៉ះជាមួយ Paris Saint-Germain នៅថ្ងៃអាទិត្យ និង Barcelona នៅថ្ងៃទី ២៩ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ watoday