CamNews

ជីវិត និងការងារ 

បណ្ដាការងារប្រាក់ខែច្រើន ដែលមិនត្រូវការសញ្ញាបត្រ ខ្ពស់

នៅពេលសេដ្ឋកិច្ចមានសញ្ញាមិនល្អប្រសើរ យុវវ័យជាច្រើនក៏បានសម្រេចចិត្តចូលបម្រើការជា
កម្មករ ឬបុគ្គលិកប្រើកម្លាំង ក្រោយពីបានបញ្ចប់ថ្នាក់ទី ១២ ជំនួសឱ្យការបន្ដសិក្សានៅមហា
វិទ្យាល័យ។

យោងតាមទិន្នន័យរបស់ក្រសួងស្ថិតិពលកម្មអាមេរិក បានបង្ហាញថា ពលករអាមេរិកប្រមាណ
ជាជាង ៦០%  មិនមានសញ្ញាបត្រមហាវិទ្យាល័យ។ ប៉ុន្ដែ ប្រសិនមានសញ្ញាបត្រត្រឹមតែបាក់
ឌុប ឬខ្ពស់ជាងនេះតែបន្ដិច អ្នកក៏នឹងអាចរកបានការងារដែលមានប្រាក់ខែខ្ពស់ នៅអាមេរិក។
ប្រាក់ខែមធ្យមភាគដែលត្រូវបានធ្វើស្ថិតិខាងក្រោមនេះ ត្រូវបានរាប់បញ្ចូលទាំងប្រាក់រង្វាន់ និង
ប្រាក់កម្រៃ តែមិនរាប់បញ្ចូលនូវប្រាក់ថែមម៉ោង។

អ្នកគ្រប់គ្រងស្ថានិយអគ្គិសនី


 
-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៦៨,៩០០ USD
-កម្រិតសិក្សា ៖ បាក់ឌុប
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ៣,៦០០ នាក់
-បទពិសោធការងារ ៖ មិនត្រូវការ
-ភារកិច្ច ៖ សហការណ៍ សម្របសម្រួល ឬបែងចែកអគ្គិសនី
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ រយៈពេលវែង

ជាងជួសជុល និងដំឡើងជណ្ដើរយន្ដ


 
-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៧០,៩១០ USD
-កម្រិតសិក្សា ៖ បាក់ឌុប
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ៨,២០០ នាក់
-បទពិសោធការងារ ៖ មិនត្រូវការ
-ភារកិច្ច ៖ ជួសជុល ថែទាំជណ្ដើរយន្ដ ជណ្ដើរយោង និងបណ្ដាប្រភេទជណ្ដើរដទៃ
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ រយៈពេលខ្លី

បុគ្គលិកដំណើរការម៉ាស៊ីន រ៉េអាទ័រ នុយក្លេអែរ



-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៧៥,៦៥០ USD
-កម្រិតសិក្សា ៖ បាក់ឌុប
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ២,០០០ នាក់
-បទពិសោធការងារ ៖ មិនត្រូវការ
-ភារកិច្ច ៖ បញ្ជាឧបករណ៍ ត្រួតពិនិត្យ និងសម្រួលម៉ាស៊ីនរ៉េអាទ័រ និងរក្សាទិន្នន័យ
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ រយៈពេលវែង

បុគ្គលិកត្រួតនិពិត្យ តាមដាន ជំនួសនគរបាល និងអ្នកស៊ើបការណ៍



-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៧៨,២៦០ USD
-កម្រិតសិក្សា ៖ បាក់ឌុប
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ៣៨,៧០០ នាក់
-បទពិសោធការងារ ៖ ពី ១ ទៅ ៥ ឆ្នាំ
-ភារកិច្ច ៖ សហការណ៍ជាមួយបុគ្គលិកនានារបស់កម្លាំងនគរបាល
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ រយៈពេលមធ្យម

គ្រប់គ្រងចរាចរ


 
-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៨០,២១០ USD
-កម្រិតសិក្សា ៖ បាក់ឌុប
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ៣៣,៧០០ នាក់
-បទពិសោធការងារ ៖ ចាប់ពី ៥ ឆ្នាំឡើង
-ភារកិច្ច ៖ ទទួលបន្ទុក ដំណើរការប្រភេទគមនាគមន៍ តាំងពីផ្លូវដែក ដល់ផ្លូវទឹក
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ មិនមាន

អ្នកគ្រប់គ្រងការសាងសង់

-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៨៣,៨៦០ USD
-កម្រិតសិក្សា ៖ មហាវិទ្យាល័យ
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ១២០,៤០០ នាក់
-បទពិសោធការងារ ៖ ចាប់ពី ៥ ឆ្នាំឡើង
-ភារកិច្ច ៖ តាមដានបណ្ដាគម្រោងសាងសង់ បង្កើតគម្រោង ត្រៀមកិច្ចសន្យា និងគ្រប់គ្រងថវិកា
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ មិនមាន

គ្រប់គ្រងសកម្មភាពក្រុមហ៊ុន


 
-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ៩៤,៤០០ USD
-កម្រិតសិក្សា ៖ មហាវិទ្យាល័យ
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ៤១០,១០០ នាក់
-បទពិសោធការងារ ៖ ចាប់ពី ១ ដល់ ៥ ឆ្នាំ
-ភារកិច្ច ៖ គ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់អង្គភាពមួយ អភិវឌ្ឍគោលនយោបាយ តាមដាន
សកម្មភាពហិរញ្ញវត្ថុ ទទួលរបាយការណ៍នៃអាជីវកម្ម
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ មិនមាន

បុគ្គលិកត្រួតពិនិត្យអាកាសចរណ៍


 
-ប្រាក់ខែមធ្យម ប្រចាំឆ្នាំ (ទិន្នន័យកាលពីខែឧសភា ២០១០) ៖ ១០៨,០៤០ USD
-កម្រិតសិក្សា ៖ មហាវិទ្យាល័យ
-ចំនួនបុគ្គលិកគ្រោងនឹងត្រូវជ្រើសរើសបន្ថែម (រហូតដល់ឆ្នាំ ២០២០) ៖ ១០,២០០ នាក់
-បទពិសោធការងារ ៖ មិនត្រូវការ
-ភារកិច្ច ៖ តាមដាន គ្រប់គ្រងសកម្មភាពចេញចូលរបស់យន្ដហោះ នៅព្រលាន
-បណ្ដុះបណ្ដាលនៅនឹងកន្លែង ៖ រយៈពេលវែង


ដោយ ៖ តារា
ប្រភព ៖ Businessinsider /Zing