ក្នុងឆ្នាំ ២០១៤ ទីផ្សារអាមេរិក មានការងារ ១២ប្រភេទ ដែលធ្លាប់មានប្រាក់ខែខ្ពស់ ត្រូវបានគេ
ព្យាករណ៍ថា នឹងមានកំណើនខ្លាំង។
១/ អភិវឌ្ឍកម្មវិធីសូហ្វវែរ និងប្រព័ន្ធសូហ្វវែរ
-ភារកិច្ច ៖ រចនា និងបង្កើតបណ្ដាកម្មវិធីកុំព្យូទ័រ
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ១,០៤១,៤០២
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១១%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៤៥,០៦ ដុល្លារ
២/ វិភាគទីផ្សារ និងបុគ្គលិកទីផ្សារ
-ភារកិច្ច ៖ ស្រាវជ្រាវ និងវិភាគទៅលើបណ្ដាស្ថានភាពទីផ្សារក្នុងតំបន់មួយ ឬទូទាំងប្រទេស
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ៤៣៨,០៩៥
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១៤%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ២៩,១ ដុល្លារ
៣/ គ្រូបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍
-ភារកិច្ច ៖ បង្កើត និងអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ២៣១,៨៩៨
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ៨%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ២៧,១៤ ដុល្លារ
៤/ វិភាគហិរញ្ញវត្ថុ
-ភារកិច្ច ៖ វាយតម្លៃលើភាគហ៊ុន មូលបត្រ និងនិងប្រភេទវិនិយោគផ្សេងៗ
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ២៣៧,១៥៩
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ៧%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៣៧,៣៤ ដុល្លារ
៥/ អ្នកជំនាញព្យាបាលរាងកាយដោយចលនា
-ភារកិច្ច ៖ ជួយដល់អ្នកជម្ងឺដែលរងរបួស ឬជម្ងឺផ្សេងៗ និងគ្រប់គ្រងការឈឺចាប់
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ២០៧,១៣២
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ៧%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៣៧,៩៣ ដុល្លារ
៦/រចនាគេហទំព័រ
-ភារកិច្ច ៖ រចនាគេហទំព័រ ផ្ដល់ជំនួយដើម្បីបង្កើតក្រុមហ៊ុនថ្មី
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ១៣៦,៩២១
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១១%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ២៧,៨៤ ដុល្លារ
៧/ គ្រប់គ្រងការដឹកជញ្ជូន
-ភារកិច្ច ៖ វិភាគ និងសម្របសម្រួលអង្គភាពរបស់បណ្ដាញផ្គត់ផ្គង់ផលិតផល ឬសេវាកម្ម
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ១២៧,៨៩២
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១០%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៣៥,០៨ ដុល្លារ
៨/ គ្រប់គ្រងមូលដ្ឋានទិន្នន័យ
-ភារកិច្ច ៖ ប្រើប្រាស់សូហ្វវែរ ដើម្បីរក្សា និងគ្រប់គ្រងទិន្នន័យ ដូចជាព័ត៌មានហិរញ្ញវត្ថុ ប្រវត្តិ
ដឹកជញ្ជូនផលិតផលឱ្យអតិថិជន
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ១១៩,៦៧៦
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១០%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖៣៧,៣៩ ដុល្លារ
៩/ បុគ្គលិករៀបចំព្រឹត្តិការណ៍ ឬកិច្ចប្រជុំ
-ភារកិច្ច ៖ គ្រប់គ្រងកិច្ចប្រជុំ និងព្រឹត្តិការណ៍ដែលត្រូវរៀបចំ
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ៨៧,០៨២
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១៤%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ២២,៥៦ ដុល្លារ
១០/ បកប្រែភាសា
-ភារកិច្ច ៖ បកប្រែពីភាសាមួយ ទៅភាសាមួយផ្សេងទៀត ដោយការសរសេរ ឬនិយាយ
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ៦៩,៨៨៧
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ១៤%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ២២,៣៩ ដុល្លារ
១១/ វិស្វករអណ្ដូងប្រេង
-ភារកិច្ច ៖ រចនា និងអភិវឌ្ឍន៍មធ្យោបាយ ដើម្បីរុករក និងប្រមូលប្រេង និងឧស្ម័នពីអណ្ដូងរ៉ែ
ក្រោមដី
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ៤០,៧៣៣
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ២១%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៦៣,៦៧ ដុល្លារ
១២/ វិភាគព័ត៌មានសន្ដិសុខ
-ភារកិច្ច ៖ បង្កើតគម្រោង អនុវត្តគម្រោង និងតាមដានវិធានការសន្ដិសុខ ដើម្បីការពារបណ្ដាញ
កុំព្យូទ័រ និងព័ត៌មាន
-ចំនួនតំណែងសរុប ក្នុងឆ្នាំ ២០១៣ ៖ ៧៥,៩៩៥
-អត្រាកំណើននៃចំនួនមុខតំណែង ចាប់ពីឆ្នាំ ២០១០ ដល់ ២០១៣ ៖ ៨%
-ប្រាក់បៀវត្សសម្រាប់មួយម៉ោងធ្វើការ ៖ ៤១,៦២ ដុល្លារ
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អ្នកគ្រប់គ្រង Baidu ក្លាយជាអ្នកមានបំផុត នៃប្រទេសចិន
ក្លាយជាសេដ្ឋី ព្រោះតែស្អប់ ភាពនៅទំនេរដៃ
គ្រាន់តែដាំចេក ក៏អាចរកបាន ១លានដុល្លារ រៀងរាល់ឆ្នាំ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BI/CB