CamNews

តារា 

David Beckham ជាប់ឈ្មោះជា កំពូលតារាបាល់ទាត់ ដ៏សិចស៊ី បំផុតក្នុងលោក ដែលនៅរស់

ព័ត៌មានកីឡាករ៖ អតីតកីឡាករបាល់ទាត់ខ្សែបម្រើរបស់ក្លឹប Man United និងជម្រើសជាតិ អង់គ្លេស គឺលោក​ David Beckham ត្រូវបានគេទទួលស្គាល់អស់ជិតពីរទសវត្សរ៍មកហើយថាជា កំពូលតារានិមិត្ដសញ្ញា​សិចដ៏គួរឲ្យទាក់ទាញបំផុតក្នុងវិស័យកីឡាបាល់ទាត់។ ប៉ុន្ដែទន្ទឹមគ្នាកនោះផងដែរ គាត់ក៏បាននិយាយថា គាត់នៅតែត្រូវបានគេជម្រុញ​លើកទឹកចិត្ដឲ្យដាក់ឈ្មោះគាត់ ក្នុងទស្សនាវដ្ដីខួបទី ៣០ថាជាកំពូលបុរសដែលសិចស៊ីបំផុតក្នុងលោក ដែលនៅមានជី​វិតនៅឡើយ ។ 

លោក​ David Beckham បាននិយាយប្រាប់ទៅអ្នកកាសែត ថា វាគឺជាកេត្ដយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់​រួបគាត់ ហើយគាត់ក៏រីករាយនឹងទទួលយកផងដែរ។ គាត់មានប្រពន្ធឈ្មោះ Victoria Beckham ដែលជាជាង​ច្នៃម៉ូតដ៏ល្បីល្បាញមួយរូបនៅក្នុងអាជីព ហើយគាត់ក៏បានយល់ព្រមនឹងការមសម្រេចចិត្ដរបស់កីឡាករផង​ដែរ។ 

ងារជាកំពូលបុរសកំពូលសិចស៊ីមួយនេះ កន្លងមកគាត់មិនដែលនឹកស្មានថា ខ្លួនឯង​មានភាពទាក់ទាញត្រង់ចុះណុច​នេះដល់ម្លឹងទេ ក្រៅពីអាជីបជាកីឡាករបាល់ទាត់ នឹងជាតារាសម្ដែងនោះ ព្រោះថារាល់សកម្មភាព​​កន្លងមកដែលគាត់ធ្វើឡើង គ្រាន់តែជាអាជីពសម្របខ្លួនរបស់គាត់តែប៉ុណ្ណោះ​។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ newsday


Tags: Sport News David Beckham