CamNews

តារា 

សាសា ក្លាយជាថៅកែហាង ក្រោយបុណ្យ ចូលឆ្នាំចិន ខណៈសំណុំរឿង នៅតុលាការ ស្ងប់ស្ងាត់

ភ្នំពេញៈ អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលធ្លាប់តែពើបប្រទះ នឹងរឿងរ៉ាវអាស្រូវ ជាច្រើន រាប់មិនអស់ កញ្ញា សាសា ដែលមានឈ្មោះពិតថា ឯក សុជាតា ត្រូវបានមហាជន គិតថា នាងជាតារាស្រី ធ្លាក់ ប្រជាប្រិយភាព និងធ្លាក់កូដ ក្នុងមាគ៌ាសិល្បៈ ប៉ុន្តែងាកមកលើការងារ ជំនួញ វិញ ត្រូវបានគេដឹងថា សាសា កំពុងតែត្រៀមខ្លួនសម្ពោធហាងថ្មី និងធ្វើជាថៅកែស្រី នៅក្នុងពេលខ្លី ខាងមុខនេះ។

អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែល កញ្ញា សាសា បានបាត់វត្តមាន ពីវិស័យសិល្បៈ និងមាន ផ្ទុះរឿងអាស្រូវ បន្តបន្ទាប់ ដោយមានបុរសពីរនាក់ បានចេញមុខដាក់ពាក្យបណ្តឹងប្តឹង នាងថា ចេញ មូលប្បទានប័ត្រ (សែក) គ្មានទឹកប្រាក់ប្រមាណ ៧០០០ដុល្លារអាមេរិក ។ តាមការកោះហៅ របស់ តុលាការនោះ គឺតម្រូវឲ្យនាងចូលខ្លួន ទៅបំភ្លឺនៅ តុលាការជាលើកចុងក្រោយនៅក្នុងអំឡុង ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ ដោយសារតែ កញ្ញា សាសា ធ្លាក់ខ្លួនគ្មានលុយទើប បង្ខំចិត្តបោកប្រាស់ គេបែបនោះតែម្តង ។

បើទោះជាមានព័ត៌មានបែបនេះ បោកបក់ទៅលើ សាសា ដូច្នេះក្តី តែសម្រាប់ជីវិតឯកជនរបស់នាង គេនៅតែ សង្កេត ឃើញមាន ភាពហ៊ឺហារដដែល ដោយនាងបានរំលេចរូបភាព ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេស ការ បើកជំនួញរកស៊ី ជាបន្តបន្ទាប់ ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងទើបតែ បង្ហើបជាសាធារណៈថា មានគម្រោង ត្រៀមសម្ពោធហាងថ្មីមួយទៀត នៅក្រោយឱកាសបុណ្យចូល ឆ្នាំចិន ថែមទៀតផង ។

តាមរយៈការសម្តែង ភាពហ៊ឺហារ និងការត្រៀមខ្លួនធ្វើជាថៅកែស្រី បន្តកន្ទុយគ្នា មិនដាច់នេះ បាន ធ្វើឲ្យមហាជន គិតថា នេះជាចេតនា របស់ កញ្ញា សាសា ចង់ពុះបំបែកឲ្យរឿងអាស្រូវស្ងប់ស្ងាត់ ទៅវិញ តាមអ្វីដែលនាងបង្ហាញ ជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដូចជាការបើកហាងថ្មីពីមួយទៅមួយ ហើយហាងថ្មីដែលត្រៀម និងបើកមានឈ្មោះថា “SASA Fashion& Salon” ដែលមានទីតាំង នៅខណ្ឌទួលគោក ។ សាសា បានអះអាងថា ការបើក ហាងនេះជាដើមទុនរបស់នាង គ្មានអ្នកណាចាំជួយទំនុកបម្រុង ឬក៏នាងខ្ចីលុយ គេមកសម្ញែង ភាព ហ៊ឺហារបិទបាំងការពិតនោះទេ ។

ជាការពិត សម្រាប់តារាសម្ដែង និងជាអតីតជាពិធីការិនីធ្លាប់ល្បីឈ្មោះទាំងរឿងល្អ នឹងរឿងអាក្រក់ កញ្ញា សាសា ទោះបីជានាងក្លាយជាថៅកែហាងក្ដី ក៏ចំហាយនៃរឿងអាស្រូវ នៅក្នុងសំណុំរឿងក្បត់ សេចក្ដីទុកចិត្ត ដែលមិន ទាន់ដោះស្រាយចេញនេះ នៅតែជាស្រមោលអន្ទោលតាមប្រាណ តាម ទាញទម្លាក់កេរ្តិ៍ឈ្មោះនាង ដោយមិនដឹង ខ្លួន ។ តែគេនៅមិនទាន់ដឹងច្បាស់ថា តើសំណុំ រឿងនេះ ត្រូវបញ្ចប់ក្រៅប្រព័ន្ធតុលាការ ឬក៏បន្តតាមនិតិវិធី ដដែល នោះទេ ព្រោះជាធម្មតាទេ នៅក្នុងតុលាការ ឲ្យតែមានក្ដីក្ដាំពាក់ព័ន្ធនឹងតារាស្រីល្បីៗ តែងតែបញ្ចប់ទៅ ដោយស្ងាត់ៗ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sasa mc Entertainment Khmer super star MC TV