CamNews

ព័ត៌មានជាតិ 

ហាយលែនឌ័រ រេចង្កូតបុកចូលផ្ទះ លក់ខោអាវ សំណាងល្អ គ្មានអ្នករងរបួស

ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ មានករណីគ្រោះថ្នាក់រថយន្ត បុកចូលផ្ទះលក់ខោអាវ និងហូលផាមួង ស្ថិតនៅតាមផ្លូវ១៣០ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ពី កន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-1141 បើកបរដោយបុរសម្នាក់ រួមនឹងប្រពន្ធរបស់គាត់ ខណៈបើកទៅរកកន្លែងហូបបាយ តែមិនដឹងជាមូលហេតុអ្វីក៏ស្រាប់រេចង្កូតទៅបុក ចូលផ្ទះលក់ខោអាវ និងហូលផាមួង នៅក្បែរនោះ បណ្តាលឲ្យខូចកញ្ចក់ និងកិនម៉ូតូកូនទាមួយគ្រឿង តែមិនបណ្តាលឲ្យ រងរបួសដល់ នរណាម្នាក់ឡើយ ។

ក្រោយកើតហេតុ ភាគីទាំងពីរបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿងតែម្តង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh