CamNews

តារា 

តារាហូលីវូដ ៧គូ មានប្រពន្ធរកចំណូល បានច្រើនជាងប្តី

ពិភពលោក៖ ក្នុងចំណោមគូស្វាមីភរិយា ជាតារាហូលីវូដ លំដាប់ពិភពលោក មានតារាល្បីៗចំនួន៧គូ ត្រូវបានគេមើលឃើញ និងវាយតម្លៃថា ស្រ្តីជាភរិយា ជាអ្នករកចំណូលបានច្រើនជាងបុរសជាប្ដី ទោះបីជាពួកគេជាតារាល្បីដូចគ្នាក្ដី ។ ក្នុងចំណោម តារាល្បីៗជាប្ដីប្រពន្ធនឹងគ្នាទាំងនោះរួមមាន៖

1. Brad Pitt និង Angelina អ្នកទាំងពីរ រកចំណូលបាន៥០លានដុល្លារអាម៉េរិក ដែលជាប់លំដាប់លេខ៣ ក្នុងចំណោមគូស្នេហ៍ហូលីវូដ ដែលរកប្រាក់បានច្រើនជាងគេ ។ ក្នុងនោះ Angelina រកបាន៣០លានដុល្លារ ។


2. ក្នុងឆ្នាំ២០០៩ Forbes Magazine បានឲ្យដឹងថា Aniston រកចំណូលបាន២០លានដុល្លារ ពីខ្សែភាពយន្តពីរគឺ “The Break-Up” និង “Rumor Has It” ហើយ Justin Theroux ដែលត្រូវជាប្តី ក៏បានថតរឿង “Iron Man–2″ រកចំណូលបានតិចជាងប្រពន្ធ ។


3. Nicole Kidman អាចរកប្រាក់ចំណូល បាន១៧លានដុល្លារ ក្នុងការថតខ្សែភាពយន្តមួយ ហើយ Keith Urban ជាប្តីអាចរកចំណូលបាន៥០ម៉ឺនដុល្លារ សម្រាប់ការប្រគំតន្ត្រីម្តង ។

4. Meryl Streep ជាតារាដែលឈ្នះពាន “Oscar” ៣ដងរកប្រាក់ចំណូលបានយ៉ាងច្រើនលើសលប់ ពីការថតរឿងជាច្រើនផ្សេងៗគ្នា ដែលសព្វថ្ងៃ នាងរស់នៅយ៉ាងសុខសាន្ត ជាមួយស្វាមីជាជាងចម្លាក់លោក Don Gummer ។

5. តារាចម្រៀងដ៏ល្បីល្បាញ Beyonce ក្នុងការប្រគំតន្ត្រីម្តងៗ នាងអាចរកបានច្រើនជាងប្តី ។ តារារូបនេះរកបាន ៨៧ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលប្តីរបស់នាងរកបានត្រឹមតែ៤០លានដុល្លារក្នុងមួយឆ្នាំ ។


6. តារាម៉ូដែលជោគជ័យបំផុតលើនាង Gisele Bundchen រកបានច្រើនជាងប្តីពីរដង ដែលជាកីឡាករបាល់ទាត់ Tom Brady រកបានត្រឹម៤៥ម៉ឺនដុល្លារ ។

7. តារាចម្រៀង Mariah Carey បានចុះកុងត្រា ជាមួយកម្មវិធី “American Idol” ដែលនាងទទួលបាន ៥២០លានដុល្លារក្នុងមួយឆ្នាំ ។ នាងបានក្លាយគណៈកម្មការ មានតម្លៃខ្ពស់បំផុត ហើយស្វាមីរបស់នាងតារាសម្តែង Nick Cannon រកបានត្រឹមតែ ២៥លានដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh