CamNews

កីឡាអន្តរជាតិ 

ទៅមើលបណ្តាកីឡាករ ដែលទប់អារម្មណ៍មិនបាន ខាំគូរប្រកួតរបស់ខ្លួន (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុន Camnews យើងបានចុះផ្សាយអំពីអត្ថបទមួយ ស្តីអំពីកីឡាករបោកចំបាប់
ចិនដែល បានខាំកីឡាករដែលជាគូរបដិបក្សរបស់ខ្លួន ក្នុងពេលប្រកួត ។ ថ្ងៃនេះ Camnews សុំ
លើកយកបណ្តាកីឡាករ ដែលទប់អារម្មណ៍ខ្លួនមិនបាន ហើយក៏ខាំគូរប្រកួតរបស់ខ្លួន នៅក្នុង
ពិភពកីឡាទូទាំងពិភពលោកម្តង ។


-Luis Suarez ខាំកីឡាករ Ivanovic ក្នុងឆ្នាំ ២០១៣ ក្នុងការប្រកួត English Premier League នៅ
ក្នុងជុំទី ៣៤ ធ្វើអោយគាត់ល្បី ជាខ្លាំង ។ លទ្ធផលដោយសារ មិនចេះទប់អារម្មណ៍នេះ បានធ្វើ
អោយ Suarez ត្រូវបាន FIFA ពិន័យមិនអោយចូលលេង ១០ ប្រកួត ហើយក៏ត្រូវបានពិភពអ៊ីន
ធើណេត យកទៅធ្វើជាផ្ទាំងស៊ីបផងដែរ ។



-Luis Suarez ក៏ធ្លាប់ខាំកីឡាករ PSV ក្នុងឆ្នាំ ២០១០ ផងដែរ ដោយពេលនោះ Suarez លេងនៅ
ក្រុម Ajax ហើយខាំកីឡាករ Mark របស់ PSV ។ ជាលទ្ធផល Suarez ក៏ត្រូវហាមមិនអោយចូល
លេង ៧ ប្រកួតផងដែរ ។



-ការប្រកួតដែលមានហិង្សានិងកាតលឿង-ក្រហម ច្រើនជាងគេនៅ Romania ។ កីឡាករម្នាក់ក្នុង
ការប្រកួតនេះ បានខាំគូរបដិបក្សខ្លួន ជាច្រើនលើកច្រើនសារ ។ គួរបញ្ជាក់ផងដែរថា ការប្រកួត
នេះមានកាតលឿងសរុប ១៣ និងក្រហម ៤ ។



-Jermain Defoe(Spurs) ខាំ Mascherano (West Ham)



-Jarkko Ruutu ក្នុងការប្រកួត Hockey បានខាំម្រាមដៃរបស់គូរប្រកួតខ្លួន ។ ជាលទ្ធផលត្រូវបាន
គេហាមមិនអោយលេង ២ ប្រកួតហើយពិន័យជាប្រាក់ ៣១៧៧០ ដុល្លារ ។



-Mike Tyson ខាំត្រចៀក Evander Holyfield ជឿជាក់ថាទស្សនិកជន ច្បាស់ជាស្គាល់និងដឹងពីហេតុ
ការមួយនេះ ព្រោះវាពិតជាល្បីខ្លាំងណាស់ ក្នុងឆ្នាំ ១៩៩៧ ៕



ដោយ ៖ កុសល
ប្រភព ៖ k14,youtube 


Tags: sport football star boxing hockey wrestling