CamNews

សំណើច 

សំណើច រឿង៖ លោកបងធំ ជួយខ្ញុំផង!

ក្មេង​ពាល​ម្នាក់ បាន​រត់​យ៉ាង​ត្រហេបត្រហប ទាំង​មុខមាត់​មាន​ស្នាម​ជាំ សំដៅ​មក​រក​បងធំ របស់
​គេ​អោយ​ជួយ។​
ក្មេង​ពាល៖ បងធំៗ ជួយ​ខ្ញុំ​ផង! មានគេវៃខ្ញុំ!
បងធំ៖ អាណា! អាណា​ម្នាក់ ហ៊ាន​វៃ​ឯង!​ អើ​ចាំ​អញ ​ទៅ​ប្រដៅ​វា​ម្តង​មើល​!​
ក្មេង​ពាល លឺ​បងធំ​និយាយ​ដូច្នោះ ក៏​នាំ​បងធំ និង​  បក្សពួក ​២-៣​នាក់​ទៀត សំដៅ​ទៅ​រក​អ្នក​បង្ក
​រឿង។ ​លុះដល់​កន្លែង កើតហេតុ ក៏​ជួប​អា​ម្នាក់​នោះ ក្នុង​ចំណោម​មហាជន​ជា​ច្រើន។



បងធំ​ស្រែក៖ មើល​ប្អូន ! អាណា​ហ៊ាន​វៃ​ឯង វា​ហ៊ាន​ដក​ពុកមាត់​ខ្លា​ផង​ឬ?
ក្មេង​ពាល៖ នោះ​បងធំ! អា​ម្នាក់​នោះ​វ៉ៃ​ខ្ញុំ! (ក្មេង​ពាល ចង្អុល​ទៅ​បុរស​ម្នាក់  ក្នុង​ចំណោម​មនុស្ស
​ជា​ច្រើន )​។​
បងធំ​ឃើញ​៖ អា​ម្នាក់​នោះ ភ្លាម ក៏នៅ​ស្ងៀម​មិន​មាត់ក រួច​ត្រឡប់​មក​វិញ​!
ក្មេង​ពាល​ឆ្ងល់៖ យ៉ាងម៉េច​បងធំ! ម្តេច​មិន​ប្រដៅ​វា ​អោយ​ស្គាល់​ដៃ​បងធំ​ម្តង​ទៅ! លោកបង!
បងធំ​រេរាៗ រួច​អោន​ ខ្សឹប​ប្រាប់​អាប្អូន៖ អា​ម្នាក់​ហ្នឹង ធ្លាប់​វៃ​អញ​ម្តង​ដែរ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke