CamNews

តារា 

ក្រុម The Wanted អាចនិងរំសាយ ដោយសារ មិនអាចប្រជែងជាមួយ One Direction

ក្នុងពេល ដែលក្រុម One Direction កំពុងតែ សប្បាយរីករាយ ក្នុងភាព ជោគជ័យ នៃការលក់ អាល់ប៊ុម ថ្មី Midnight Memories របស់គេ នោះគ្មាន អ្នកណា ចាប់អារម្មណ៍ ពីក្រុមចំរៀង ដែលមាន ទេពកោសល្យ និងមាន ដើមកំណើត ចេញពីចក្រភព អង់គ្លេស ដូចគ្នា ។

The Wanted also dream became rivals One Direction 1

ជារៀងរាល់ ឆ្នាំនិងគ្រប់ ពេលវេលា ក្រុមចំរៀង The Wanted តែងតែ ត្រូវបាន គេមើលឃើញ ឈរនៅ ក្នុងចំណាត់ ថ្នាក់លេខ ២​ ដោយលេខ ១ គឺក្រុម​ One Direction ។ ជាទូទៅ គេបានគិត ថាការឈរ នៅទី ២ បន្ទាប់ពី One Direction ក៏មិនអន់ ប៉ុន្មានដែរ តែគេមិន បានដឹងថា ក្រុម The Wanted កំពុងប្រឈមមុខ និងការ រំសាយ ក្រុមឡើយ ។
 

ក្នុង ៣ អាល់ប៊ុម ដែលក្រុម One Direction បានចេញលក់ ដែលមាន ដូជា Up All NightTake Me Home និង Midnight Memories សុទ្ធតែ ទទួលបាន ជោគជ័យធំៗ ។ ជាមួយនិង ការចេញ Midnight Memories របស់ One Direction បានធ្វើអោយ អាល់ប៊ុម World Of Mouth  របស់ The Wanted ធ្លាក់ដុនដាប យ៉ាងខ្លាំង ។ World Of Mouth ចេញបាន មួយខែ ទៅហើយ តែលក់បាន តែជាង ៤ម៉ឺន បន្ទះ ប៉ុណ្ណោះ ចំណែកឯ Midnight Memories វិញលក់ បានរហូត ដល់ទៅ ជាង ២ លានទៅហើយ​។

The Wanted also dream became rivals One Direction 2

ឥលូវនេះ ខាងផលិតកម្ម Universal Music បានបង្ហើប ប្រាប់ថា កំពុងតែ ចង់លះបង់ ចោលក្រុម The Wanted ហើយ ព្រោះតែការ លក់អាល់ប៊ុម ក្រោយនេះ ពិតជាបរាជ័យ ធ្ងន់ណាស់ ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star singer one direction the wanted