វាពិតជាធ្វើអោយមានការចាប់អារម្មណ៍ណាស់ ពេលដែលយើងក្រលេកទៅមើល កីឡាដ្ឋាន
ធំៗ ជុំវិញពិភពលោក ។ កីឡាដ្ឋានបាល់ទាត់ខាងក្រោមទាំង ១០ នេះសុទ្ធសឹងតែជាកីឡដ្ឋាន
ដែលអាចផ្ទុកអ្នកទស្សនា បានច្រើនជាងគេក្នុងពិភពលោក ។
-Borg El Aram Stadium មានទីតាំងនៅទីក្រុង Alexandria ប្រទេស អេហ្ស៊ីប ដែលជាកីឡាដ្ឋាន
ប្រចាំរបស់ក្រុម ជំរើសជាតិ អេហ្ស៊ីប អាចផ្ទុកអ្នកទស្សនាបាន ៨៦០០០ នាក់ ។
-Bukit Jalil National Stadium មានទីតាំងនៅទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ជាកីឡាដ្ឋាន
ប្រចាំរបស់ក្រុមជំរើសជាតិ ម៉ាឡេស៊ី ផ្ទុកអ្នកទស្សនាបាន ៨៧៤១១ នាក់ ។
-Gelora Bung Karno Stadium មានទីតាំងនៅទីក្រុង Jarkata ប្រទេស ឥណ្តូនេស៊ី ជាកីឡាដ្ឋាន
ប្រចាំរបស់ក្រុមជំរើសជាតិ ឥណ្ឌូនេស៊ី និងក្រុម Persija Jarkata ផ្ទុកអ្នកទស្សនាបាន ៨៨៣០៦
នាក់ ។
-Wembley Stadium មានទីតាំងនៅទីក្រុង ឡុង ប្រទេសអង់គ្លេស ជាកីឡាដ្ឋានប្រចាំរបស់ក្រុម
ជំរើសជាតិអង់គ្លេស និង ការប្រកួតបាល់ទាត់ជាទឹកដីកណ្តាលជាច្រើន ផ្ទុកអ្នកទស្សនាបានដល់
ទៅ ៩០០០០ នាក់ ។
-The Rose Bowl មានទីតាំងនៅរដ្ឋ Pasadena សហរដ្ឋអាមេរិច ជាអតីតកីឡដ្ឋានរបស់ក្រុម LA
Galaxy និង World Cup ឆ្នាំ ១៩៩៤ ផ្ទុកទស្សនិកជនបាន ៩៣៤២០ នាក់ ។
-FNB Stadium មានទីតាំងនៅ Johannesburg ប្រអាហ្វ្រិកខាងត្បូង ជាកីឡាដ្ឋានរបស់ក្រុមជំរើស
ជាតិអាហ្វ្រិកខាងត្បូង និង ការប្រកួត World Cup ឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបាន ៩៤៧០០ នាក់។
-Azadi Stadium មានទីតាំងនៅទីក្រុង Tehran ប្រទេស អ៊ីរ៉ង់ ជាកីឡាដ្ឋានរបស់ក្រុមជំរើសជាតិ
អ៊ីរ៉ង់, ក្រុម Esteghlal FC និងក្រុម Persepolis FC ផ្ទុកទស្សនិកជនបាន ៩៥២២៥ នាក់ ។
-Camp Nou មានទីតាំងនៅ Barcelona ប្រទេសអេស្ប៉ាញ ជាកីឡាដ្ឋានរបស់ក្រុម FC Barcelona
អាចផ្ទុកទស្សនិកជនបាន ៩៩៣៥៤ នាក់ ។
-Estadio Azteca មានទីតាំងនៅ Mexico City ប្រទេស ម៉ិចស៊ីកូ ជាកីឡដ្ឋានរបស់ក្រុមជំរើសជាតិ
និងក្រុម América ផ្ទុកទស្សនិកជនបាន ១០៥០៦៤ ។
-Salt Lake Stadium មានទីតាំងនៅ Kolkata ប្រទេស ឥណ្ឌា ជាកីឡាដ្ឋានរបស់ក្រុមជំរើសជាតិនិង
Mohun Bagan AC, ក្រុម Mohammedan Sporting Club , ក្រុម East Bengal FC ផ្ទុកទស្សនិកជន
បាន ១២០០០០ នាក់ ៕
ដោយ ៖ កុសល
ប្រភព ៖ wikipedia