CamNews

កំសាន្ត 

ហ្វីហ្វី ជះលុយ រាប់ពាន់ដុល្លារ ធ្វើខួបកំណើត លើករាសី

ភ្នំពេញ៖ តារាសម្ដែងស្រីថ្មី ក្នុងរូបភាពឆ្នាស់ឆ្នើម កញ្ញា ហ្វីហ្វី បានប្រារព្ធធ្វើខួបកំណើត កាលពីយប់មិញ ក្នុងភោជនីយដ្ឋាន ពិភពរាត្រីថ្មី ដោយមានអ្នកសិល្បៈចូលរួម ប្រមាណជាង២០នាក់ ក្នុងនោះមានតារាជើងចាស់ អ្នកនាង ប៉ែន សុផានី អ្នកនាង ចាន់ តារាទី ត្រកូលអោក និង លោក ឈឿន ឧត្តម ។

សម្រាប់តារាសម្ដែងថ្មី ហ្វីហ្វី បាននិយាយថា នាងធ្វើខួបកំណើតនេះជារៀងរាល់ឆ្នាំ គ្រាន់តែកាលពីមិនទាន់ចូលសិល្បៈ ធ្វើឡើងមិនសូវធុំដំ ក្រោយពីនាង ចូលប្រឡូកក្នុងសិល្បៈ និងមានកេរ្តិ៍ឈ្មោះល្បីមក ក៏រៀបចំធ្វើឲ្យធំបន្តិចតែម្ដង ។ សម្រាប់ការរៀបចំ គេសង្កេតឃើញថា ច្រើនតុគួរសម ប្រមាណជា២០តុជាង ខណៈការចំណាយមិនក្រោមខ្ទង់ពាន់ ដុល្លារទេ ។ ក្នុងពិធីខួបកំណើតនេះ គេសង្ស័យថា ស្ថិតក្រោមការឧបត្ថម្ភ ពីបុរសអ្នកមានណាម្នាក់ អាចមានឋានៈជាឧកញ៉ា ជាអ្នកផ្គត់ផ្គង់ដល់នាង ព្រោះត្រឹមតារាសម្ដែងថ្មីដូចជារូបនាង គ្រាន់តែខួបជះលុយខ្ទង់ពាន់បែបនេះ មិនសមមានប្រាក់ហូរហៀរ យ៉ាងនេះឡើយ ។

ហ្វីហ្វី បាននិយាយប្រាប់ថា គ្មានអ្នកណា ចេញលុយធ្វើខួបឲ្យនាងទេ គឺចេញលុយធ្វើដោយខ្លួនឯង ហើយប៉ាៗ ជាអ្នកធ្វើឲ្យ តែគាត់បានចេញ ទៅបាត់ហើយ ។ ចំណែកឯកឧត្តម ក៏មានចូលរួមដែរ តែអង្គុយផ្សេងៗគ្នា ខ្លាចអ្នកកាសែតយល់ច្រឡំ ទើបមិនហ៊ាន ចូលរួមស្និទ្ធស្នាលខ្លាំង ។ នាងបន្តថា សម្រាប់សង្សារ ឬប្រុសស្នេហ៍មិនទាន់មានទេ ព្រោះទុកពេលសម្ដែងរឿងឲ្យស៊ីធីអិន សិន តែនាងសំណូមពរឲ្យទស្សនិកជន គាំទ្រនាងផង ព្រោះនាង ក៏អាចសម្ដែងបានដូចតារាបរទេសដូចគ្នា តែត្រូវមានការគាំទ្រពីទស្សនិកជន ។

ថ្វីត្បិតតែ ហ្វីហ្វី បានបដិសេធន៍រឿងអ្នកឧបត្ថម្ភ ប៉ុន្តែត្រូវបានគេសង្កេតឃើញថា ហ៊ីហារប្លែក ជាមួយនឹងសំភារៈនិយម ថ្លៃៗ ខុសឆ្ងាយពីតារាថ្មី មួយចំនួន ដែលស្ទើរតែមិនអាចរកចំណូល បានសម្រាប់ខ្លួនឯងផងនោះ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh