CamNews

មិនគួរឲ្យជឿ 

កំពូលបុរសអភ័ព្វស្នេហ៍ កាត់លិង្គខ្លួនឯងចោល ព្រោះរកមិត្តស្រី មិនបាន

ស្ទើរតែមិនគួរអោយជឿ ៖ បេក្ខភាពដែលជាកំពូលបុរសអភ័ព្វស្នេហ៍ លោក Yang Hu ត្រូវបាន
រកអោយឃើញថា      បានរងរបួសជាទម្ងន់   ខណៈកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ
ក្រោយពីបែកគំនិតទៅកាត់លិង្គខ្លួនឯងចោលក៏ព្រោះតែគាត់មិនអាចរកមិត្តស្រីបានដូចបុរស
ដទៃទៀត នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមី
រ័រ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាជនរងគ្រោះខាងលើមានវ័យ ២៦ ។ ដោយ
ឡែក  បើនិយាយពីមូលហេតុដែលនាំអោយគាត់បែកគំនិតទៅកាត់លិង្គខ្លួនឯងចោល បន្ទាប់
ពីរកមិត្តស្រីមិនបានលើកនេះ     គឺបណ្តាលមកពីការមមាញឹកក្នុងការបំពេញការងារជាច្រើន
ម៉ោងនៅក្នុងរោងចក្រខ្លាំងពេក។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងថា ខ្លួនបានប្រព្រឹត្តិខុសហើយនោះ  លោក Yang បានស្ទុះរត់
រកពេទ្យអោយជួយធ្វើការព្យាបាល     ពោលគឺធ្វើការសង្គ្រោះបន្ទាន់  តែគាត់ត្រូវបានក្រុមវេជ្ជ
បណ្ឌិត បានបញ្ជូនគាត់មកផ្ទះវិញ    អោយរកបំណែកនៃលិង្គរបស់គាត់ដែលបានកាត់ចោល
នោះ ជាអកុសល ដោយមានការយឹតយ៉ាវ និងមុខរបួសហូរឈាមខ្លាំងពេក ការវះកាត់ពិតជា
មិនអាចជួយគាត់ក្នុងការតភ្ជាប់វិញបាននោះទេ។

គួររំឭកផងដែរថា ជនរងគ្រោះខាងលើ លោក  Yang  គឺជាពលរដ្ឋរស់នៅក្នុងក្រុង Jiaxing នា
ខេត្ត Zhejiang ប្រទេសចិន ពោលគឺ គាត់ជាបុគ្គលិកដ៏មមាញឹកបម្រើការអោយរោងចក្រវាយ
នភ័ណ្ឌមួយកន្លែង ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ ទារកតូច ដេកអមទៅដោយពស់ បើកវែកដល់ទៅ ៤ ក្បាល
- ជាលទ្ធផល កំពូលបុរសមាន កំពស់ខ្ពស់បំផុត រកបានប្រពន្ធហើយ
- វីដេអូ ក្បាច់រាំភ្លើងដ៏រស់រវើក មានការកោតសរសើរ និងល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក
- បំពាក់ផ្ទាំងកញ្ជក់យក្ស ប្រឆាំងទៅនឹងភាពងងឹត នៅក្នុងក្រុង
- "រំភើបពេក ដល់ថ្នាក់សម្រក់ទឹកភ្នែក" វីដេអូ ល្បីបំផុតក្នុងប្រព័ន្ធអ៊ិនធើណេត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Unlucky man Love Penis Yang Hu