CamNews

តារា 

បើលេងស្ទីល​បែប​នេះ មាន​បុរស​ណា​ចង់​ហាត់​ប្រាណ ជា​មួយ​ស្រី​ស្រស់ ម៉ាក សែនសូនីតា ឬអត់? (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងតូចច្រឡឹងបបូរមាត់សិចស៊ី កញ្ញា ម៉ាក សែនសូនីតា ថ្មីៗនេះបានបង្ហាញឃ្លីបវីដេអូខ្លីមួយ បង្ហាញពីស្ទីលថ្មី ហាត់ប្រាណជាមួយដៃគូរូបសង្ហា យ៉ាងផ្អែមល្ហែម ដែលស្ទីលហាត់ប្រាណនេះ មិនធ្លាប់មាននរណាម្នាក់ យកមកហាត់នោះទេ នាពេលកន្លងមក។

បច្ចុប្បន្នមានបងប្អូន ប្រជាពលរដ្ឋជាច្រើន បានងាកមកយកចិត្តទុកដាក់ ថែរក្សាសុខភាពរបស់ខ្លួន ដោយនៅក្នុងនោះ ពួកគាត់តែងតែ យកពេលវេលាទំនេរ ពីការងារ ទៅហាត់ប្រាណ ដើម្បីធ្វើឲ្យសុខភាពរឹងមាំ ។ សម្រាប់នារីៗ ក្រៅពីការហាត់ប្រាណ ដើម្បីសុខភាពហើយនោះ ពួកគេ ក៏ហាត់ប្រាណ ដើម្បីរក្សារាងកាយឲ្យស្រឡូន ស្រស់ស្អាតថែមទៀតផង ។

តួយ៉ាងដូចជា តារាសម្តែង រាងតូចច្រឡឹងវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា បានរំលេចវីដេអូខ្លីមួយ ជិត១នាទី បង្ហាញពីការហាត់ប្រាណ ជាមួយដៃគូបុរសសង្ហាម្នាក់ បែបផ្អែមល្ហែម ដោយបុរសម្នាក់នោះ ថែមទាំងបានថើប នាងជាច្រើនខ្សឺត ក្នុងពេលកំពុងហាក់នោះទៀតផង។
នៅក្នុងឃ្លីបវីដេអូនោះ តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា បានបញ្ចេញសម្លេងសើចក្អាកក្អាយ ពេលដែលបុរសម្នាក់នោះ បានថើបថ្ងាសរបស់នាង ក្នុងកាយវិកាហាត់ប្រាណ ដ៏ប្លែករបស់អ្នកទាំងពីរ៕

ចង់ដឹងថាការហាត់ ប្រាណរបស់នាង មានការប្លែកអារម្មណ៍ និងទាក់ទាញកម្រិតណា តោះទៅទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា ៖

 


ហាត់ប្រាណបែបថ្មី haaaaaa ✌️✌️

Posted by Mak Sensonita on Monday, 17 August 2015

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh