ថ្ងៃមួយ ពូសុខបានទៅញ៉ាំអាហារ ជាមួយពួកថៅកែ អ្នកមាន មួយក្រុម នៅលើតុនោះ គេ
ដាក់ស៊ុបពពែ មួយឆ្នាំង ដោយគិតថា៖ ស៊ុបពពែជារបស់ថ្លែ ហើយប៉ូវ ពូសុខ គិតតែពីញុំា
ដោយគ្មាន មើលមុខអ្នកណា ឬ និយាយជាមួយអ្នកណា ម្នាក់ឡើយ។
នៅពេលនោះ មានថៅកែម្នាក់ បាននិយាយទៅកាន់ពូសុខថា "ឃើញលោកញ៉ាំបែបនេះ
ធ្វើអោយខ្ញុំ គិតថា ប្រហែលជា ម៉ែរបស់ពពែនេះ ធ្លាប់ជល់ លោកហើយមើលទៅ ទើប
លោកសងសឹក វាបែបនេះ"។
ពូសុខតបវិញប្រាវ៖ "ខ្ញុំឃើញពួកលោកមើល ទៅដូចជាមិនដាច់ចិត្តញ៉ាំវាបែបនេះ ធ្វើឱ្យ
ខ្ញុំគិតថា ប្រហែលជា ម៉ែរបស់ពពែនេះ ធ្លាប់អោយ លោកបៅដោះ ហើយមើលទៅ ទើប
ពួកលោកមិនដាច់ចិត្ត ញ៉ាំវាបែបនេះ មែនទេ?"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke