(ភ្នំពេញ)៖ ធ្លាប់តែស្ដាប់បទ «ចង់តែនៅក្រមុំ» ដែលជាការបកស្រាយ របស់តារាចម្រៀងស្រី និងជាលំនាំបទចាស់ ហើយត្រូវបានកញ្ញា ផាន វីរ៉ាទី ហៅ រ៉ាប៊ី តារាចម្រៀងថ្មី ក្នុងផលិតកម្ម ថោន យកមកច្រៀងជាថ្មី និងត្រូវទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន ជាពិសេសស្រទាប់យុវវ័យ ។ ប៉ុន្តែឥឡូវនេះ បែរជាចេញបទចម្រៀង«មិនចង់នៅកំឡោះ» ដែលមានលំនាំបទដូចគ្នា ហើយជាការបកស្រាយ ដោយជនបរទេស លោក Jérémie KC ម្ដងវិញមើល ពីរោះយ៉ាងណាដែរ។
តាមរយៈវីដេអូចម្រៀងនេះ ដែលត្រូវបានតារាចម្រៀងល្បី លោក ខេម បញ្ជូនតៗគ្នាក្នុងបណ្ដាញសង្គម Facebook បានបង្ហាញថា ទោះបីជាជនបរទេសម្នាក់នេះ ច្រៀងមិនសូវច្បាស់(ប៉ៃឡាំៗ)បន្តិចក្ដី តែស្ដាប់ទៅពីរោះ និងមានអត្ថន័យ ម្យ៉ាងប្លែកពីគេ ។
សូមស្ដាប់កម្សាន្ត នាថ្ងៃចុងសប្ដាហ៍នេះទាំងអស់គ្នា តើពីរោះកម្រិតណា ?
មិនចង់នៅកំលោះធ្លាប់តែស្ដាប់បទមិនចង់នៅក្រមុំ ជាស្រី ឥឡូវមកស្ដាប់បទប្រុសម្ដងមើលមិចដែរ មកស្ដាប់ជាមួយខ្ញុំទាំងអស់គ្នា បទ មិនចង់នៅកំលោះ ហាហា <3អរគុណដាយអ្នកនិពន្ទទំនុកច្រៀង Airreach អែ៑រាជ
Posted by KC Khmer Cartoons on Friday, 5 February 2016
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី