CamNews

កំសាន្ត 

ស្រីស្អាត រស់ សុធាវី ត្រៀម​លា​ភាព​ក្រមុំ​ក្នុង​ពេល​ឆាប់ៗ​នេះ

ភ្នំពេញ៖ ពិធីការិនី មានសម្រស់លេចធ្លោជាងគេ នៅទូរទស្សន៍ហង្សមាស កញ្ញា រស់ សុធាវី ដែលកំពុងតែក្ដោបក្ដាប់កម្មវិធីជាច្រើន និងសុទ្ធសឹងតែជា កម្មវិធីលេចធ្លោ ត្រូវបានប្រភពទម្លាយឲ្យដឹងថា នាងកំពុងតែត្រៀមចូលរោងការក្រាបក្បាលដល់កន្ទេល លាភាពក្រមុំ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានរៀបការជាបន្ទាប់យ៉ាងព្រោងព្រាត ក្នុងឆ្នាំ២០១៥នេះ ។

កញ្ញា រស់ សុធាវី ជាពិធីការិនីម្នាក់ ដែលមានសម្រស់ និងសមត្ថភាព ដោយទទួលបានកម្មវិធីជាច្រើន ដូចជា "ល្បែងមួយលានឧបសគ្គ, តំបន់យុវវ័យ"និង "វិមានសុបិន" របស់ទូរទស្សន៍ហង្សមាស ។ ចំណែកការចូលរួម ក្នុងពិធីរបស់មិត្តភក្តិជាអ្នកសិល្បៈដូចគ្នា គឺនាងមិនសូវបាត់មុខឡើយ ពោលនាងមានវត្តមានរហូត ។ សុធាវី ក៏ជាពីធីការិនីម្នាក់ ដែលគ្មានរឿងអាស្រូវ ដិតដាមជាប់ខ្លួន ដូចពិធីការិនីផ្សេងៗឡើយ ព្រោះនាងជាមនុស្សមិនចូលចិត្ត យកស្នេហាមកដាក់ខ្លួន នាំឲ្យរញ៉េរញ៉ាយ ជាពិសេសគឺស្នេហាប្ដីគេ ។

ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា ពិធីការិនីសម្រស់ ដាច់គេនៅ ហង្សមាស បានលេចឮព័ត៌មានថា នឹងត្រៀមចូលរោងការ ឆាប់ៗនេះហើយ ជាមួយនឹងបុរសមានទ្រព្យស្តុកស្ដម្ភម្នាក់ តែមិនទាន់បង្ហើបពីអត្តសញ្ញាណអនាគតស្វាមីនាងនៅឡើយ ។
កញ្ញា រស់ សុធាវី បានប្រាប់ LookingTODAY យ៉ាងខ្លីថា នាងនឹងរៀបការក្នុងពេលឆាប់ៗ ជាមួយគូស្នេហ៍ ដែលបានស្គាល់ចិត្តថ្លើមគ្នា ជាយូរមកហើយ ប៉ុន្តែក្រោយរៀបការរួច នាងមិនប្រាកដក្នុងចិត្តទេថា ត្រូវបន្តអាជីពសិល្បៈរហូតទៀត ឬត្រូវឈប់ត្រឹមនេះ ខណៈដែលនាងទើបតែប្រឡូកក្នុងវិស័យសិល្បៈក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh