CamNews

កីឡាអន្តរជាតិ 

Ronaldo គ្រោងនឹងបើកសាលាបាល់ទាត់ ក្នុងទឹកដីប្រទេសចិន ដល់ទៅ ៣០ កន្លែង នាខែវិឆ្ឆិកាខាងមុខ

ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ប្រេស៊ីល ដ៏ឆ្នើមដែលធ្លាប់លើកពាន World Cup ពីររដូវកាល បានមាន​គម្រោង ចង់បើកសាលាបាល់ទាត់ ចំនួន ៣០ កន្លែង ក្នុងទឹកដីប្រទេសចិន នាខែ​វិឆ្ឆិកាខាងមុខនេះ។ 

Ronaldo បានប្រាប់ទៅអ្នកសារព័ត៌មាន ជនជាតិចិនថា រូបគាត់គ្រោងនឹងបើកសាលាបាល់ទាត់ ចំនួន ៣០ កន្លែងក្នុងប្រទេសចិន ដែលស្ថិតក្រោមផ្នត់គំ​និត ដែលគាត់យល់ថា ប្រទេសចិនកំពុងតែវិវឌ្ឍខ្លួន​ខ្លាំងមែនទែនហើយ លើវិស័យបាល់ទាត់ ជាពិសេស ប្រទេសមួយនេះ កំពុងតែពង្រឹងហេដ្ឋារចនាសម្ពន្ធ​របស់​​ខ្លួនថែមទាំងព្យាយាមប្រែក្លាយ កីឡាករ ឲ្យល្បីលើពិភពលោក។ 

យោងតាមការចុះផ្សាយ របស់គេហទំព័រចិន Xinhua News បង្ហាញថា Ronaldo នឹងធ្វើដំណើរទៅកាន់ប្រ​ទេសចិនដើម្បីបង្កើតសាលាលើកដំបូងគេបង្អស់ដល់ទៅ ៣០ កន្លែង ក្នុងទីក្រុង ប៉ីជីង ក្នុងខែវិឆ្ឆិការខាងមុខ ។

ងាកមកកាន់ លោក Xi Jinping ដែលជាប្រធានាធិបតេយ្យ ប្រទេសចិន នឹងត្រូវបានគេស្គាល់ថា ជាអ្នក​គាំទ្រវិស័យកីឡាបាល់ទាត់ផងដែរនោះ ក៏មានបំណងចង់ ស្ដាវិស័យនេះឡើងវិញ អាចនឹងរំពឹងទុកថា ថ្ងៃណាមួយ ចិននឹងក្លាយជា ម្ចាស់ផ្ទះ World Cup ផងដែរ។ 

ប្រភពដដែលបានបន្ដទៀតថា ក្រៅពីកត្ដាផ្នែកជំនួញទៅ ហេតុផលសំខាន់សម្រាប់គាត់គឺ ចង់បើកសាលាក្នុងប្រទេសចិន ដល់ទៅ ៣០ កន្លែង​ ពីព្រោះថា ប្រទេសនេះមាន អ្នកគាំទ្រ នឹងកីឡាករ ច្រើនណាស់ ជាពិសេស រដ្ឋាភិបាល នឹងសង្គមស៊ីវិល ក៏ផ្ដោតសំខាន់នឹងកត្ដានេះដែរ។​ ទស្សនៈវិស័យ​នឹង មេរៀនហ្វឹកហាត់ បាល់ទាត់ដែលគាត់មានទាំងអស់ គឺ​អាចនឹងជាមួយដ្ឋានគ្រឹះដ៏រឹងមាំ ជួយពង្រឹង​វិស័យបាល់ទាត់ ក្នុងប្រទេសចិន​ឲ្យកាន់តែរីកចម្រើន ប៉ុន្ដែចង់បញ្ជាក់ថា គ្រប់យ៉ាងស្ថិតក្នុង ទស្សនៈគាត់នៅឡើយ ។  


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Sport News Ronaldo