CamNews

តារា 

ពេជ្រ សេរីរ័ត្ន សម្ញែងដើមទ្រូង ដ៏សិចស៊ី បង្អួតភ្នែកប្រុសៗ ខុសពីធម្មតា

អតីតពិធីការិនី សម្បូរវោហាសាស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ពេជ្រ សេរីរ័ត្នហាក់
ត្រូវបានព័ត៌មាន ជាច្រើនបក់បោកមកលើនាង យ៉ាងសន្ធាប់ស្ទើរ ងើបមុខលែង រួចដោយកាល
ពីកន្លងពេលទៅ នាងត្រូវបាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ពិធី
ការិនីរូបនេះសំងំមានកូនស្ងាត់ៗ។

មិនតែប៉ុណ្ណោះស្រាប់តែថ្មីៗនេះ អតីតពិធីការិនី ដែលមាន ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ
កញ្ញាពេជ្រ សេរីរ័ត្នត្រូវបានបណ្តាញ សារព័ត៌មានជាច្រើន ចុះផ្សាយយ៉ាងកក្រឹកកក្រេងថា នាង
ចង់វិលរក ឆ្នាំងបាយចាស់របស់នាងឡើងវិញ ។ តែទោះជាយ៉ាងណា ព័ត៌មានទាំងអស់នេះហាក់
កំពុងតែ ស្ងប់ស្ងាត់បន្តិចហើយ បន្ទាប់ពីនាងបាន ចេញមុខអះអាង ប្រាប់បណ្តាញសារព័ត៌មានរួច
មក។

ថ្វីត្បិតតែពិធីការិនីរូបនេះ បានចេញមុខ អះអាងយ៉ាងនេះក្តី ក៏ប៉ុន្តែមហាជន មួយចំនួននៅតែរង់ចាំ
តាមដានអំពីរឿងរ៉ាវ របស់នាងជាប់ជានិច្ចថា រឿងទាំងនេះទៅជាយ៉ាងណា ពិតប្រាកដដូចដែល
បណ្តាញសារព័ត៌មានចុះផ្សាយ ឬទេ ។

ដូច្នេះមានន័យថា រឿងរាវទាំងអស់ របស់កញ្ញា ពេជ្រ សេរីរ័ត្នដែល បណ្តាញសារព័ត៌មានបានចុះ
ផ្សាយគឺកំពុងតែ ស្ថិតនៅក្នុងរង្វង់ កែវភ្នែវរបស់មហាជននៅឡើយ។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងជាងនេះទៅ
ទៀតនោះ គឺត្រង់ថាថ្មីៗនេះពិធីការិនីសម្បូររឿងអាស្រូវ មិនចេះចប់មិនចេះហើយរូបនេះ ត្រូវ
បានមហាជនមើលឃើញថានាងហាក់សម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាងខុសពីធម្មតា។

មូលហេតុដែលនាំឲ្យមហាជននិយាយ បែបនេះដោយសារតែកាល ពីពេលមុនៗ កញ្ញា ពេជ្រ សេរីរ័ត្នហាក់មិនសូវបញ្ចេញដើមទ្រូងដល់ម្លឹងនោះទេពោលគឺនាងស្លៀកពាក់ជិតៗ មិនដែល
បញ្ចេញសម្រស់ដើមទ្រូង របស់នាងដូចជាពេលនេះនោះទេ។

មិនតែប៉ុណ្ណោះសូម្បីតែអ្នកនៅក្នុងចង្កោម សិល្បៈដូចនាងពួកគេក៏លាន់មាត់ស្ទើរគ្រប់ៗគ្នាផងដែរ ព្រោះនៅពេលទៅចូលរួមពិធីមិត្តភក្តិនៅក្នុងចង្កោម សិល្បៈជាមួយគ្នាម្តងៗ គេតែងតែឃើញនាង
ស្លៀបពាក់បែបសិចស៊ីខុសពីអតីតកាល ។

ជាពិសេសទៅទៀតនោះថ្មីៗនេះនៅក្នុង Account Facebook របស់ស្រីស្រស់សម្បូរស្នេហ៍ ពេជ្រ
សេរីរ័ត្ន មហាជនក៏បានឃើញរូបភាពសិចស៊ី របស់នាងជាច្រើនសន្លឹកផងដែរ ដោយនាងបាន
បង្ហោះ នៅលើបណ្តាញ ដ៏ពេញនិយមមួយនេះ ។

ទោះជាយ៉ាងណាការបង្ហោះរូបភាព សិចស៊ីបញ្ចេញដើមទ្រូង របស់នាងនាពេលនេះត្រូវ មហាជន
ជាច្រើនយល់ឃើញថា កញ្ញា ពេជ្រ សេរីរ័ត្នបញ្ចេញភាពសិចស៊ី របស់នាងខុសពីធម្មតា ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star