CamNews

កីឡាអន្តរជាតិ 

ញ្ញត្ដិ១ មានចំនួនហេត្ថលេខីគាំទ្រ មិនក្រោម៥ម៉ឺននាក់ ស្ដែងឡើងប្រឆាំងនឹងការសម្រេចអាជ្ញាកណ្ដាល Mike Dean

ព័ត៌មានកីឡា៖ បណ្ដាអ្នកគាំទ្ររបស់ក្លឹប Arsenal មានជាងដល់ទៅ ៥០០០០ នាក់បានដាក់ញ្ញត្ដិ ប្រ​ឆាំង​​នឹងការសម្រេចចិត្ដរបស់ របស់អាជ្ញាកណ្ដាល Mike Dean ចំពោះកីឡាករ Diego Costa កាលពីក្លឹប បានប្រកួត​ចាញ់ Chelsea នៅថ្ងៃចុងសប្ដាហ៍។ 

ញ្ញត្ដិមួយ ត្រូវបានសម្ដែងឡើង ក្រោមរូបភាព មិនពេញចិត្ដទាំងស្រុង ជាមួយនឹងការសម្រេចចិត្ដ របស់ អាជ្ញាកណ្ដាល Mike Dean ចំពោះកីឡាករ Diego Costa ដែលមិនព្រមបញ្ឈប់កីឡាករពីការប្រកួត ខណៈ​ដែលរូបគេបានធ្វើខុស ប៉ះពារលើកីឡាករ Arsenal ដែលមានតែការពិន័យត្រឹមកាតលឿង ហើយ​បែជាមកពិន័យកាតក្រហមកីឡាករ Arsenal ទៅវិញ។

ខ្សែការពារ Arsenal កីឡាករ Gabriel ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម ក្រោយពីកីឡាករ​បាន ទាត់​ចំ ខ្សែប្រយុទ្ធ Chelsea ​គឺកីឡាករ Diego Costa ប៉ុន្ដែបើតាមការអះអាងបានបង្ហាញថា Diego Costa បាន​ខ្វេះមុខកីឡាករ Laurent Koscielny ចំនួនបីដងរួចទៅហើយ ខណៈគ្មានការមើលឃើញ​ពីអា​​ជ្ញា​កណ្ដាល។ 

កីឡាករ Arsenal ក្នុងព្រឹតិ្ដការណ៍ប្រកួតនោះ បានត្រូវអាជ្ញាកណ្ដាល ពិន័យកាតក្រហម ដល់ទៅ ពីរនាក់​ គឺកីឡាករ Cazorla នឹង Gabriel ។ ហើយញ្ញត្ដិដែលបានលេចខ្លួនឡើង គឺចង់បង្ហាញពីការទាមទារ កុំមានការហាមឃាត់កីឡាករ ចំពោះព្រឹត្ដិការណ៍ប្រកួត បន្ដទៀត ខណៈដែលពួកគេកំពុងតែមានការខឹងយ៉ាងសម្បើមចំពោះអារជ្ញាកណ្ដាល។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត លោក Arsene Wenger ក៏បាន ដាក់សំណើរសុំការអន្ដរាគមន៍ពី សមាគមន៍កីឡាបាល់ទាត់​ចំពោះ ការប្រពឹ្រត្ដរបស់ កីឡាករ Diego Costa ផងដែរ។ 

គូសបញ្ជាក់ផងដែរថា ក្នុងព្រឹត្ដិការណ៍នោះ Chelsea បានយកឈ្នះ Arsenal ដល់ទៅ ២-០ ក្រោយចប់ការប្រកួត ។ 

 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ telegraph


Tags: Sport News Chelsea Jose Mourinho Diego Costa